Connect with us

ព័ត៌មានអន្ដរជាតិ

ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ

បានផុស

នៅ

គម្រោងរបស់គណបក្សភឿថៃក្នុងការផ្តល់ប្រាក់១០០០០បាត ទៅឲ្យជនជាតិថៃគ្រប់រូបដែលមានអាយុ១៦ឆ្នាំឡើង អាចជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះដល់ ៥ទៅ៧% នៅឆ្នាំក្រោយ។ នេះបើយោងតាមការបញ្ជាក់ពី សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។

លោក Thanawat Phonwichai (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thanawat Phonwichai ដែលជាប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ផែនការផ្ទេរប្រាក់ឌីជីថលប្រហែល៥៦០ពាន់លានបាត អាចជួយបន្ថែមពី៣ទៅ៤%លើកំណើន GDP នៅឆ្នាំក្រោយ ហើយការ​ព្យាករ​នេះ​សន្មត​ថា ការ​នាំ​ចេញ​របស់​ថៃ​នឹង​កើន​ឡើង​ពី ៣ទៅ៥%។

មុននេះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន ក៏រំពឹងដែរថា រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។

លោក សេតថា ថាវីស៊ីន (រូបថត៖ Edmond So)

គោលនយោបាយនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃធ្លាប់សន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។

លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។

យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្ស​ដែល​ទាក់ទង​នឹង​គោល​នយោបាយនេះ ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ចន្ទឬ​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​រៀបចំ​តារាង​ពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម