ព័ត៌មានជាតិ
អូស្ត្រាលីផ្តល់ជំនួយថវិកា ២៨ លានដុល្លារ ដល់កម្ពុជាទិញវ៉ាក់សាំងកូវីដ១៩
រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់ ៣៥,៧ លានដុល្លារអូស្ត្រាលី (ប្រមាណ ២៨ លានដុល្លារអាមេរិក) ដើម្បីចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។
ការសម្រេចបែបនេះ បានធ្វើឡើង ក្នុងជំនួបរវាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ នៅថ្ងៃទី១ ដើមខែកុម្ភៈ ឆ្នាំ ២០២១។
ថវិកាហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ នឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីង -១៩ ដល់ប្រជាជនកម្ពុជាប្រមាណ១,៥ លាន នាក់។ ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺក្បវីដ-១៩ ជូនប្រជាជនកម្ពុជាឲ្យបាន៨០ ភាគរយ នៃចំនួនប្រជាជនសរុប។
ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវី៨-១៩ ផ្តល់ជួនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្តិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជា អាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។

លោក ជាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលីពេញចិត្តក្នុងការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ ហើយថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិន ទាន់មានសុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលីនឹងការជួយដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាជន កម្ពុជាបាន យ៉ាងហោចណាស់ចំនួន ១,៥ លាននាក់ និងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។
លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលី ដែលឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវី-១៩ របស់អូស្រ្តាលីសម្រាប់កម្ពុជានេះ គឺជាជំនួយដែលបន្ថែម លើជំនួយអភិវឌ្ឍន៍ចំនួន៦៦ លានដុល្លារអូស្រ្តាលី (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាល អូស្ត្រាលី នឹងផ្តល់ជូនកម្ពុជាក្នុងឆ្នាំ ២០២១ ស្ថិតក្រោម ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីង១៩ កម្ពុ ជា-ស្ត្រាលី ដែលបានប្រកាសដាក់ឱ្យអនុវត្តការជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
លោកឯកអគ្គរាជទូត បានបញ្ជាក់ដែរថា ការផ្តល់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ជាប្រចាំរបស់យើង នឹងផ្តោតលើការគាំទ្រដល់ការឆ្លើយតបផ្នែកសង្គម សេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងជំងឺ រាតត្បាត ហើយការផ្តល់ជំនួយ ជាវ៉ាក់សាំងបង្ការជំងឺកូវី៥-១៩ របស់អូស្រ្តាលីសម្រាប់កម្ពុជានេះ នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ៕

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


