សេដ្ឋកិច្ច
ថៃ គ្រោងខ្ចីលុយបរទេស ៦៦.៦៥ ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់ឆ្នាំសារពើពន្ធ ២០២៤
បើយោងតាមក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងខ្ចីលុយបរទេសប្រហែល ៦៦.៦៥ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលានេះតទៅ ហើយកើនឡើងប្រហែល ៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំបច្ចុប្បន្ន ។

តាមប្រភពដែលដឹងពីគម្រោងនេះនិយាយថា ថវិកាជាង ១៩ ពាន់លានដុល្លារនៃកម្ចីសរុបនឹងផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ខណៈប្រហែល ៤៧ ពាន់លានដុល្លារត្រូវបានគេកំណត់សម្រាប់ការផ្តល់ហិរញ្ញប្បទានឡើងវិញ និងដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលដែលមានស្រាប់ ។
ទន្ទឹមនឹងនេះ ប្រហែលពាក់កណ្តាលនៃកម្ចីនោះ នឹងត្រូវបានបង្កើនតាមរយៈការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល ខណៈដែលនៅសល់នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈវិក្កយបត្ររតនាគារ ប័ណ្ណសន្សំ ការប្តូរលិខិតធានា និងលិខិតសន្យាជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលគ្រោងថៃក៏គ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាលរហូតដល់ ៧.៥ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ។
គួរឲ្យដឹងថា គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានអនុម័តលើការចំណាយថវិកាខ្ពស់ចំនួន ៩៦ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ រួមជាមួយនឹងឱនភាពថវិកាធំជាង ១៩ ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok post
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ បង្ហើបផ្តល់តំណែងមួយ ក្នុងជួររដ្ឋាភិបាលឲ្យលោក ថាក់ស៊ីន ពេលចេញពីពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


