សេដ្ឋកិច្ច
ចិន បញ្ចុះតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត
អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិននិយាយថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃពុធនេះតទៅ ដោយសារតែមានការប្រែប្រួលថ្មីៗនៃតម្លៃប្រេងអន្តរជាតិ ។

គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិនបញ្ជាក់ថា តម្លៃសាំងនឹងត្រូវបានកាត់បន្ថយចំនួន ៨៥ យ័នប្រហែល ១១.៨៤ ដុល្លារអាមេរិកក្នុងមួយតោន ខណៈតម្លៃប្រេងម៉ាស៊ូតនឹងកាត់ ៨០ យ័នប្រហែល ១០.៩៧ ដុល្លារក្នុងមួយតោន ។
ទន្ទឹមនោះ ក្រុមហ៊ុនប្រេងឈានមុខគេចំនួន ៣ របស់ប្រទេសចិនគឺ សាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងសំយោគចិន និងសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន រួមជាមួយរោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានស្នើសុំឲ្យរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូនដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ។
គួរបញ្ជាក់ថា ការកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូតរបស់ចិនកើតមានឡើង បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានរបស់ក្រុមហាម៉ាស់ទៅលើអ៉ីស្រាអែល ខណៈជម្លោះនេះក៏បានរុញឲ្យតម្លៃប្រេងអន្តរជាតិឡើងដល់ជាង ៤ ដុល្លារក្នុងមួយបារ៉ែលផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


