Connect with us

សេដ្ឋកិច្ច

មីយ៉ាន់ម៉ា កើបលុយពីការនាំចេញសណ្ដែក និងគ្រាប់ធញ្ញជាតិបាន ៧១៥ លានដុល្លារ ក្នុងពេល ៦ ខែ

បានផុស

នៅ

បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបានជាង ៧១៥ លានដុល្លារពីការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិជាង ៨៦៣,៣៦៦ តោនក្នុងរយៈពេល ៦ ខែនៃឆ្នាំសារពើពន្ធ ២០២៣ ដល់ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៩ ខែកញ្ញា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញសណ្តែក និងធញ្ញជាតិជាង ៧៣៣,៣១៤ តោន តាមរយៈផ្លូវសមុទ្រ ខណៈនាំចេញជាង ១៣០,០៥២ តោនតាមព្រំដែនគោក ។

ក្នុងចំណោមនោះ សណ្តែកខ្មៅ បានឈរនៅលំដាប់កំពូលក្នុងបញ្ជីនាំចេញដែលមានតម្លៃច្រើនជាងគេ ដោយរកចំណូលបានជាង ៣៣៧ លានដុល្លារអាមេរិក បន្ទាប់មកគឺ សណ្តែកបៃតងមានតម្លៃជាង ១៦១ លានដុល្លារ និងសណ្តែកបារាំងជាង ៩៤ លានដុល្លារ ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងជាចុងក្រោយថា សណ្តែក និងគ្រាប់ធញ្ញជាតិ គឺជាដំណាំដាំដុះច្រើនជាងគេទី ២ របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្រូវ ហើយមានចំណែកជាង ៣០ ភាគរយនៃផលិតកម្មកសិកម្មសរុបរបស់ប្រទេស ខណៈមានទីផ្សារសំខាន់នាំចេញទៅ​ចិន ឥណ្ឌា និង​បណ្តា​ប្រទេស​អឺរ៉ុបជាដើម​ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Xinhua

ចុចអាន៖ ម៉ាឡេស៊ី អាចនឹងដោះដូរពាណិជ្ជកម្មជាប្រាក់រីងហ្គីត ជំនួសដុល្លារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម