សេដ្ឋកិច្ច
ការលុបចោលគម្រោងសាងសង់ផ្ទះនៅអាល្លឺម៉ង់កើនឡើងខ្ពស់ ដោយសារតែវិបត្តិហិរញ្ញវត្ថុ
វិបត្តិសាងសង់ផ្ទះនៅប្រទេសអាល្លឺម៉ង់កំពុងកាន់តែកើនឡើងខ្លាំង ខណៈក្រុមហ៊ុនសាងសង់បាននិយាយថា ពួកគេកំពុងប្រឈមបញ្ហានេះ ដោយសារតែអតិថិជនបានលុបចោលគម្រោងសាងសង់ ក៏ដូចជាកង្វះការបញ្ជាទិញដែលបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុ ។

បើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថាន Ifo ដែលមានមូលដ្ឋាននៅទីក្រុង Munich បានឲ្យដឹងថា នៅក្នុងខែតុលា ក្រុមហ៊ុនសាងសង់លំនៅដ្ឋានប្រមាណ ២២.២ ភាគរយទទួលរងផលប៉ះពាល់ ដោយសារតែការលុបចោលគម្រោង ។ នោះគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់កើតមានឡើងនៅក្នុងឆ្នាំ ១៩៩១ ដែលមានត្រឹមកម្រិត ២១.៤ ភាគរយប៉ុណ្ណោះ ស្របពេលដែល ការរំពឹងទុកអាជីវកម្មនៅក្នុងវិស័យនេះ ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រាផងដែរ ។

បើតាមលោក Klaus Wohlrabe ប្រធានផ្នែកអង្កេតនៅវិទ្យាស្ថាន Ifo បាននិយាយថា ទស្សនវិស័យសម្រាប់ការសាងសង់លំនៅដ្ឋាននៅតែអាប់អួរនៅឡើយ ដោយក្រុមហ៊ុនជាច្រើនកំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់គ្រាលំបាកនេះ ។ ស្ថានភាពបែបនេះ កំពុងតែគម្រាមកំហែងដល់ក្រុមហ៊ុនសាងសង់ជាច្រើន ដោយនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួន បានរាយការណ៍ពីវិបត្តិហិរញ្ញវត្ថុរួចទៅហើយ ។
ពាក់ព័ន្ធជាមួយការបញ្ជាទិញវិញ គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារអត្រាការប្រាក់ខ្ពស់ និងតម្លៃសម្ភារៈកើនឡើងធ្វើឲ្យមានភាពមិនច្បាស់លាស់ក្នុងចំណោមអ្នកអភិវឌ្ឍន៍ ។ នៅក្នុងខែតុលា ក្រុមហ៊ុនសាងសង់ប្រមាណ ៤៨.៧ ភាគរយបានរាយការណ៍ពីការខ្វះខាត ឬការបញ្ជាទិញ ដោយបានកើនឡើងពីកម្រិត ៤៦.៦ ភាគរយនៅក្នុងខែកញ្ញា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


