សេដ្ឋកិច្ច
សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះឆ្ងាយជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះឆ្ងាយជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ហើយបង្ហាញពីកម្សោយនៃការស្ទុះងើបឡើងវិញ ក៏ដូចជាប្រឈមមុខនឹងភាពមិនប្រាកដប្រជា រួមទាំងការចុះខ្សោយនៃរូបិយប័ណ្ណ អតិផរណាអូសបន្លាយ និងទស្សនវិស័យនៅក្រៅប្រទេសផងដែរ ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានធ្លាក់ចុះ ២.១ ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសារតែការធ្លាក់ចុះនៃការចំណាយអាជីវកម្ម និងការនាំចូលខ្ពស់ ទើបបានជាអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ខ្លាំងបែបនេះ ហើយការធ្លាក់ចុះនេះ គឺជ្រៅជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចទៅទៀត ខណៈពួកគេដាក់ក្ដីរំពឹងថានឹងមានការធ្លាក់ចុះត្រឹម ០.៤ ភាគរយប៉ុណ្ណោះ ។
យោងតាមទិន្នន័យដែលបង្ហាញនៅថ្ងៃពុធនេះបានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ជប៉ុន នៅតែមានភាពយឺតយ៉ាវ ហើយថែមទាំងដើរយឺតជាងដៃគូជុំវិញពិភពលោករបស់ខ្លួនផងដែរ ។ ហេតុផលនេះ អាចនាំឲ្យធនាគារកណ្តាលជប៉ុន ពន្យារពេលការផ្លាស់ប្តូរគោលនយោបាយណាមួយចេញពីជំហរបន្ធូរបន្ថយរូបិយវត្ថុដ៏ធំរបស់ខ្លួន ។

អភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda និយាយថា ធនាគារនឹងរក្សាគោលជំហររហូតមានសញ្ញាច្បាស់លាស់ជាងនេះថា វដ្តនៃប្រាក់ឈ្នួល តម្លៃ និងកំណើនត្រូវបានពង្រឹង ស្របពេលដែលបញ្ហាអតិផរណាក៏កំពុងឆ្ពោះទៅរកគោលដៅដែលមានស្ថេរភាព ២ ភាគរយផងដែរ ។
ដោយឡែក ដើមទុនវិនិយោគរបស់អ្នកជំនួញ បានថយចុះ ០.៦ ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ១ ភាគរយនៅក្នុងត្រីមាសមុន ដែលបង្ហាញថា ក្រុមហ៊ុនបន្តកាត់បន្ថយវិនិយោគ ចំពេលមានការកើនឡើងតម្លៃ ទោះបីជាតម្រូវការកើនឡើងសម្រាប់ឌីជីថលនីយកម្មដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មក៏ដោយ ។

ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានបន្ថែមការចំណាយដើម្បីគាំទ្រតម្រូវការក្នុងស្រុកតាមរយៈកញ្ចប់សេដ្ឋកិច្ចចុងក្រោយបង្អស់ដែលមានតម្លៃជាង ១៧ ពាន់ពាន់លានយ៉េន ឬប្រហែលជាង ១១៣ ពាន់លានដុល្លារ ។ វិធានការនេះ ផ្តោតលើការកាត់បន្ថយពន្ធលើប្រាក់ចំណូល និងការចែកជូនដល់គ្រួសារដែលមានចំណូលទាប ដើម្បីដោះស្រាយជាមួយនឹងតម្លៃឡើងខ្ពស់ ខណៈតាមរយៈវិធានការនេះ ត្រូវបានប៉ាន់ប្រមាណថា អាចជំរុញសេដ្ឋកិច្ច ១.២ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Japan Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


