សេដ្ឋកិច្ច
លោកបណ្ឌិត ផុន ណារិន៖ វេទិកាពិភាក្សាសេដ្ឋកិច្ច និងធុរកិច្ច ផ្ដល់ឱកាសដល់និស្សិតស្វែងយល់ពីអ្នកជំនាញ និងនិយោជកមានសក្ដានុពល
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាពិភាក្សាសេដ្ឋកិច្ច និងធុរកិច្ច ក្រោមប្រធានបទ ធនាគារឌីជីថល ខណៈវេទិកានេះផ្តល់ឱកាសជាច្រើនដល់និស្សិតពិសេសបានស្វែងយល់ពីអ្នកជំនាញ និងនិយោជកមានសក្ដានុពល។ វេទិកានេះត្រូវបានឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយអធិបតីភាពលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ និងជាតំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិ នៃកម្ពុជា និងលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច និងជាតំណាងដ៏ខ្ពស់ខ្ពស់ របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី។


លោកបណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា វេទិកាពិភាក្សាសេដ្ឋកិច្ច និងធុរកិច្ចមានគោលបំណងបញ្ជ្រាបគំនិត ទស្សនវិស័យថ្មីៗ និងបទពិសោធន៍ដែលបាន នឹងកំពុងអនុវត្តជាក់ស្តែង ដល់និស្សិតឱ្យមានការអភិវឌ្ឍនូវការគិតប្រកបដោយភាពច្នៃប្រឌិតឬប្រឌិតញាណនិងការអនុវត្តិដ៏ម៉ត់ចត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើជំនាញនៃការបម្រើសេវាកម្មធនាគារ ការប្រាស្រ័យទាក់ទង ជំនាញនៃការដោះស្រាយបញ្ហា គំនិតសហគ្រិនភាព ការសម្រេចចិត្ត និងប្រសិទ្ធិភាពនៃការដឹកនាំ។ កម្មវិធីពិភាក្សានាពេលនេះ ក៏ជាការផ្តល់ឱកាសដល់និស្សិតក្នុងការសិក្សាស្វែងយល់ផ្ទាល់ពីអ្នកជំនាញ នៅក្នុងវិស័យដែលជាប់ពាក់ព័ន្ធ ក៏ដូចជាឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយដៃគូសហការ និងនិយោជក ដែលមានសក្ដានុពល ។


លោកបណ្ឌិតបន្ថែមថា លើសពីនេះកម្មវិធីពិភាក្សាក៏ជាវេទិកាចូលរួមចំណែកគាំទ្រ និង ផ្សព្វផ្សាយនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលគ្របដណ្ដប់លើប្រធានបទរួមមាន៖
• និន្នាការ និងការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងធនាគារឌីជីថល
• កត្តាប្រឈម និងឱកាសនៃធនាគារឌីជីថល សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់
• សុវត្ថិភាពតាមអ៊ីនធឺណេត និងឯកជនភាពទិន្នន័យនៅក្នុងធនាគារឌីជីថល
• ការអនុលោមតាមបទប្បញ្ញត្តិនៅក្នុងធនាគារឌីជីថល
• ការវិនិយោគលើបច្ចេកវិទ្យាធនាគារឌីជីថល និងអនាគតនៃធនាគារឌីជីថល៕






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


