សេដ្ឋកិច្ច
នៅឆ្នាំ ២០៣០ ឥណ្ឌា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ ៣ បន្ទាប់ពីអាមេរិក និងចិន
ប្រទេសឥណ្ឌាត្រូវបានទីភ្នាក់ងារវាយតម្លៃ S&P Global Ratings ព្យាករណ៍កាលពីថ្ងៃអង្គារថា នឹងត្រៀមក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ ៣ របស់ពិភពលោកនៅឆ្នាំ ២០៣០ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឡើងដល់ ៧ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ។

បច្ចុប្បន្នឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់លេខ ៥ តាមពីក្រោយអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុន ។ ទោះយ៉ាងណា តាមរយៈរបាយការណ៍ខាងលើ ទីភ្នាក់ងារ S&P រំពឹងថា ឥណ្ឌានឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦.៤ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៤ បើធៀបនឹង ៧.២ ភាគរយក្នុងឆ្នាំមុនៗ ។
ស្របពេលជាមួយគ្នានេះ កំណើនត្រូវបានរំពឹងថា នឹងបន្តកើនឡើងជាមួយអត្រា ៦.៤ ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៤ និង ២០២៥ ហើយបន្តកើនដល់ ៦.៩ ភាគរយ និងឡើងដល់ ៧ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ។

បើយោងតាមរបាយការណ៍របស់ S&P បានឲ្យដឹងទៀតថា កត្តាជំរុញកំណើនទាំងនេះក៏មានការរួមចំណែកពីការអភិវឌ្ឍក្របខ័ណ្ឌដឹកជញ្ជូនដ៏រឹងមាំ ដែលជាគន្លឹះក្នុងការប្រែក្លាយប្រទេសឥណ្ឌាពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយសេវាកម្មទៅជាប្រទេសដែលមានឥទ្ធិពលលើការផលិត ។
ទន្ទឹមនឹងនេះ ទីផ្សារឌីជីថល ហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកវិទ្យា និងវិស័យរថយន្ត ក៏ជាកម្លាំងជំរុញនៅពីក្រោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាផងដែរ ហើយក្នុងទីផ្សារទាំងនេះនឹងនាំសេដ្ឋកិច្ចឥណ្ឌាកើនឡើងទ្វេរដងដល់ ៧.៣ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ពីទំហំ ៣.៥ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Economic Times
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


