ព័ត៌មានជាតិ
កសិករស្រុកមោងឫស្សី ត្រេកអរខ្លាំង ក្រោយតម្លៃស្រូវហក់ឡើងខ្ពស់ ទទឹមនិងផលស្រូវបានល្អ
ដោយសារតែតម្លៃស្រូវបង្កើនរដូវក្នុងឆ្នាំនេះ បានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗប្រជាកសិកររស់នៅក្នុងឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបងម្នាក់ៗសប្បាយចិត្តស្ទើរបិទមាត់មិនជិត ខណៈការប្រមូលទិន្នផលរបស់ពួកគាត់ទទួលបានច្រើន ហើយតម្លៃក៏បានហក់ឡើងខ្ពស់ ដែលពួកគាត់មិននឹកស្មានដល់ក្នុងឆ្នាំនេះ។

ប្រជាកសិកររស់នៅក្នុងភូមិអង្គ្រងឃុំជ្រៃ ស្រុកមោងឬស្សី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្រោយពីមានការខាតបង់ទិន្នផលស្រូវរបស់ពួកគាត់កន្លងទៅដោយសារតែទឹកជំនន់ បានបំផ្លាញពួកគាត់ក៏បានខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលរហូតទទួលបានលទ្ធផលល្អគួរសមនិងបានបន្តធ្វើស្រូវបង្កើនរដូវប្រភេទ(អេអឹម)ក៏បានទទួលទិន្នផលល្អ ហើយតម្លៃក៏បានកើនខ្ពស់នាពេលនេះ។

ប្រភពដដែលបានបន្តថា រយៈកាលកន្លងទៅសម្រាប់ទិន្នផលស្រូវបង្កើនរដូវប្រភេទ(អេអឹម)ក្រោយប្រមូលផល បានឈ្មួញចូលមកទិញ ក្នុងមួយតោនលក់បានត្រឹមតែ៧០ទៅ៨០ម៉ឺនរៀលប៉ុណ្ណោះ ពេលខ្លះតម្លៃក៏ធ្លាក់ចុះស្ទើរតែពួកគាត់ មិនអាចទទួលយកបាន។ ដោយឡែកនៅឆ្នាំនេះ ស្រូវបង្កើនរដូវប្រភេទ(អូអឹម) ដែលពួកគាត់បានផ្តើមប្រមូលផលនាពេលនេះ តម្លៃបានហក់ឡើងខ្ពស់ស្ទើរមិននឹកស្មានដល់ ដោយក្នុងមួយតោនតម្លៃឡើងដល់ជាង១លានរៀល បើទោះបីប៉ុន្មានថ្ងៃចុងក្រោយនេះ មានការថមថយតម្លៃបន្តិចវិញ ក៏ដោយចុះក៏ពួកគាត់សប្បាយចិត្តនឹងទទួលយកបាន។ ពួកគាត់បញ្ជាក់ដែរថា នៅតំបន់ពួកគាត់មិនសូវមានកសិករធ្វើស្រូវបង្កើនរដូវនេះច្រើនទេ ដោយសារតែកត្តាទឹកមានការខ្វះខាតសង្ឃឹមលើទឹកស្ទឹង គឺឆាប់រីងហួតមិនដក់ទឹកបានយូរខែនោះទេ ទើបចំនួនកសិករធ្វើស្រូវបង្កើនរដូវមានចំនួនតិច។ មន្ត្រីមន្ទីរជំនាញស្រុក ក៏បានឲ្យដឹងប្រហាក់ប្រហែលនិងការបញ្ជាក់របស់ប្រជាកសិករដែរថា លោកទទួលស្គាល់ថា នៅតំបន់ពួកគាត់ខាងលើនេះ ពិតជាមានចំនួនកសិករមួយចំនួនតូច ដែលបានធ្វើស្រូវបង្កើនរដូវដោយសារតែតំបន់នោះនៅឆ្ងាយពីប្រភពទឹកងាយរងគ្រោះនឹងធ្វើឲ្យខាតបង់ថវិកា។


មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងដែរថា ចំពោះកសិករដែលធ្វើស្រូវបង្កើនរដូវមិនថា ក្នុងស្រុកមោងឬស្សីនោះទេ ខាងមន្ត្រីជំនាញតែងចុះធ្វើការណែនាំដល់ពួកគាត់ក្នុងការដាំដុះកុំធ្វើដោយប្រថុយប្រថាន ត្រូវដាំដុះទៅតាមរដូវកាលជៀសវាង ក្នុងការខូចខាតរួមទាំងបច្ចេកទេសផង ដើម្បីឲ្យទទួលបានផលល្អ។ ហើយនៅដើមឆ្នាំនេះ ក្រៅពីស្រូវបង្កើនរដូវប្រភេទ(អូអឹម)ក៏មានស្រូវបង្កើនរដូវប្រភេទ(សែនក្រអូប)និងប្រភេទ(អ៊ីអ៊ា)ក៏តម្លៃបានហក់ឡើងខ្ពស់ដូចៗគ្នាផងដែរ ដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់កសិករបានធូរធារមួយកម្រិតទៀត៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ដឹងទេ មុនថ្ងៃសែនចូលឆ្នាំចិន វៀតណាម មាន់ស្រែរស់មួយគីឡូតម្លៃប៉ុន្មាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


