សេដ្ឋកិច្ច
ចិន និងឥណ្ឌា ជាអតិថិជនធំបំផុតដែលទិញប្រេងពី រុស្ស៊ី
ចាប់តាំងពីរុស្ស៊ីធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែនមក ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ថា មានតែប្រទេសឥណ្ឌា និងចិនប៉ុណ្ណោះ ដែលជាអតិថិជនទិញប្រេងដ៏ធំបំផុតរបស់ខ្លួន ។

លោក Alexander Novak បាននិយាយថា ការទិញប្រេងពីសំណាក់ប្រទេសចិនបានកើនឡើងច្រើននៅឆ្នាំនេះ ពោលស្មើប្រហែល ៤៥ ទៅ ៥០ ភាគរយនៃការទិញ និងការនាំចេញ ហើយក៏ជាប្រភពចំណូលដ៏សំខាន់របស់រុស្ស៊ីផងដែរ ។
ស្របពេលជាមួយគ្នានេះ ការនាំចេញប្រេងទៅកាន់ឥណ្ឌានារយៈពេល ២ ឆ្នាំចុងក្រោយនេះ ក៏មានការកើនឡើងខ្លាំងផងដែរ ពោលដល់ ៤០ ភាគរយឯណោះ ។

ដោយឡែក ចំពោះតំបន់អឺរ៉ុបវិញពីមុនធ្លាប់មានចំណែកពី ៤០ ទៅ ៤៥ ភាគរយនៃការនាំចេញ ប៉ុន្តែបច្ចុប្បន្ននេះលោកឧបនាយករដ្ឋមន្ត្រីរំពឹងថា តួលេខនេះនឹងមិនលើសពី ៤ ទៅ ៥ ភាគរយឡើយ ។
បើតាមរយៈក្រសួងរតនាគារសហរដ្ឋអាមេរិកបង្ហាញថា ប្រាក់ចំណូលពន្ធរបស់រុស្ស៊ីពីការនាំចេញចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ គឺទាបជាង ៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្លៃនៃការជួញដូរសម្រាប់ផលិតផលទាំងនោះបានធ្លាក់ចុះជាលំដាប់ ចំពេលមានការដាក់ទណ្ឌកម្មដោយក្រុមប្រទេស G7 និងប្រទេសផ្សេងៗទៀត ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


