សេដ្ឋកិច្ច
សេដ្ឋកិច្ចជប៉ុនរំពឹងថានឹងធ្លាក់ចុះនៅត្រីមាសទី១ ដោយសារការប្រើប្រាស់ធ្លាក់ចុះ
ទិន្នន័យវាស់ស្ទង់របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទំនងជាបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំចំនួន ១,៥ ភាគរយ កាលពីត្រីមាសទី១ ឆ្នាំនេះ ខណៈកត្តាជំរុញសំខាន់ៗទាំងអស់នៃកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះដោយសារតែទស្សនវិស័យមិនច្បាស់លាស់ ដែលនេះអាចនឹងរាំងស្ទះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលជប៉ុន ក្នុងការដំឡើងអត្រាការប្រាក់។

ទិន្នន័យការិយាល័យខុទ្ទកាល័យជប៉ុន ដែលនឹងចេញនៅពាក់កណ្ដាលខែឧសភានេះ រំពឹងថា នឹងបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលអាចស្មើនឹងការធ្លាក់ចុះក្នុងអត្រាប្រចាំខែ ០,៤ ភាគរយ។
ការធ្លាក់ចុះនៃត្រីមាសទី១ឆ្នាំ កើតឡើងក្រោយការធ្លាក់ចុះនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ដោយសសរស្ដម្ភសំខាន់នៃផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនបានដួលរលំ ហើយប៉ះពាល់ដល់ដំណើរការកំណើនសេដ្ឋកិច្ចរបស់ប្រទេសពីខែមករា ដល់ខែឧសភា។
លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចទាំងមូលនឹងធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំដល់ ១,២ ភាគរយក្នុងត្រីមាសទី១នេះ បានថ្លែងថា៖ «និន្នាការនៃអ្នកប្រើប្រាស់ នៅតែសន្សំសំចៃខ្លាំង ដោយសារតែការកើនឡើងនៃតម្លៃរស់នៅ ដែលទំនងជាកាន់តែដុនដាបដោយសារតម្លៃប្រាក់យ៉េនធ្លាក់ចុះ»។

ជាមួយគ្នានេះ អត្រាប្រើប្រាស់ឯកជន ដែលរួមចំណែកច្រើនជាង ៥០ ភាគរយសេដ្ឋកិច្ចទំនងជាធ្លាក់ចុះ ០,២ ភាគរយក្នុងត្រីមាសខែមករា-មីនាដដែល ខណៈអ្នកប្រើប្រាស់រឹតបន្តឹងប្រាក់ ដើម្បីទប់ទល់នឹងការឡើងថ្លៃនៃតម្លៃរស់នៅ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


