សេដ្ឋកិច្ច
ក្រុមហ៊ុនអាឡឺម៉ង់មួយសិក្សាកែច្នៃស្វាយចន្ទីកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប
ក្រុមហ៊ុនអាឡឺម៉ង់ Little Bridge Co.,Ltd មានកសិដ្ឋានផ្ទាល់ខ្លួននៅខេត្តសៀមរាប ដែលត្រូវការចន្ទីសរីរាង្គ ១០០% បានសិក្សា ៣ ចំណុចលើស្វាយចន្ទីនៅកម្ពុជា ទី១ ការផលិតស្រាពីស្វាយចន្ទី ដូចជាទឹកចន្ទី ប័រចន្ទី ទឹកឃ្មុំពីផ្កាស្វាយចន្ទី ដែលជាផលិតផលសម្រេចចេញពីសរីរាង្គ ១០០% ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនលើកទឹកចិត្តឱ្យកសិករខ្មែរដាំចន្ទីសរីរាង្គដូចគាត់ ដែលគាត់ក៏ហានឱ្យតម្លៃខ្ពស់ជាងទីផ្សារ ប៉ុន្តែផលវិបាកនៃការធ្វើស្រាចន្ទី គឺចន្ទីត្រូវតែបេះមិនឱ្យលើសពី ២ ម៉ោងដើម្បីកុំឱ្យខូចផ្លែ ខណៈកសិករមិនមានដាំចន្ទីសរីរាង្គនោះទេ។ បច្ចុបន្នការនាំចន្ទីទៅអឺរ៉ុប មានបរិមាណតិចតូច ប្រមាណ ៧ តោន ប៉ុណ្ណោះ ក្នុង១ ឆ្នាំ។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា ការកែច្នៃចន្ទីនៅកម្ពុជាមានកំណើនតិចតូចត្រឹម ១០ ភាគរយខណៈឧស្សាហកម្មស្វាយចន្ទីកម្ពុជា ត្រូវការដើមទុនបង្វិលប្រមាណ ៣០០លានដុល្លារក្នុងមួយឆ្នាំ គាំទ្រដល់ខ្សែចង្វាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទី។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩ តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់