ព័ត៌មានអន្ដរជាតិ
ថៃលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋពី ៩០ ប្រទេស ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច
ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសជាង ៩០ ចូលក្នុងប្រទេសរបស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការ ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីជាវិធានការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ក្នុងបំណងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ ដែលស្រង់សម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ កាលពីថ្ងៃសុក្រ។

លោកស្រីអ្នកពាក្យ Traisuree Taisaranakul បានថ្លែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើឯកសារចំនួន៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនបរទេស ដែលឯកសារទាំងអស់នឹងចូលជាធរមាននៅថ្ងៃចន្ទ។
ឯកសារទាំងនោះ រួមបញ្ជូលទាំងបញ្ជីនៃប្រទេសចំនួន ៩៣ ដែលមានសិទ្ធិចូលទៅក្នុងប្រទេសថៃ ដោយមិនចាំបាច់ប្រើទិដ្ឋាការ ដែលនេះបង្ហាញពីការបន្ថែមប្រទេសថ្មីចំនួន ៣៦ ចូលទៅក្នុងបញ្ជី។ ការណែនាំបានគូសបញ្ជាក់ផងដែរថា ជនបរទេសមកពីប្រទេសទាំងនោះ នឹងអាចស្នាក់នៅក្នុងប្រទេសថៃ ដោយមិនលើសពី ៦០ ថ្ងៃ។
បើតាមបាងកកប៉ុស្តិ៍ ថៃក៏បង្កើនជិតទ្វេដងនៃចំនួនប្រទេសដែលមានសិទ្ធិទទួលបានការពិនិត្យទិដ្ឋាការពេលមកដល់ (Visa on Arrival) ពី ១៩ ដល់ ៣១ ប្រទេស។

លើសពីនេះ ថៃនឹងណែនាំសេវាកម្ម «Destination Thailand Visa (ទិដ្ឋាការទិសដៅថៃ)» ដោយកំណត់គោលដៅលើក្រុមអ្នកធ្វើការរកលុយតាមឌីជីថល អ្នកធ្វើការឯករាជ្យ និងភ្ញៀវទេសចរដែលចង់រៀនជំនាញផ្សេងៗដូចជាការធ្វើម្ហូប និងប្រដាល់មួយថៃ។
ជាមួយគ្នានេះផងដែរ លោកស្រី Traisuree បានឱ្យថា និស្សិតដែលកាន់ទិដ្ឋាការសម្រាប់ថ្នាក់អនុបណ្ឌិត ឬថ្នាក់សិក្សាខ្ពស់ជាងនេះ នឹងទទួលបានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃរយៈពេល១ឆ្នាំបន្ថែមក្រោយបញ្ចប់ការសិក្សា ដើម្បីស្វែងរកការងារធ្វើ ឬធ្វើដំណើរ ក្នុងបំណងកុំឱ្យពួកគេចេញពីប្រទេសភ្លាមៗ។
បើតាមមន្រ្តីថៃ វិធានការទិដ្ឋាការថ្មី គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍ ដើម្បីស្ដារសេដ្ឋកិច្ចដែលមានកំណើនយឺតយ៉ាវរបស់ប្រទេស។ ខណៈវិស័យជាច្រើន ដូចជាផលិតកម្ម និងការប្រើប្រាស់បានធ្លាក់ចុះ វិស័យទេសចរណ៍ថៃបានស្ទុះងើបឡើងវិញ ដោយដើរទៅតាមគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបានប្រមាណ ៣៥ លាននាក់នៅឆ្នាំនេះរបស់រដ្ឋាភិបាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


