ព័ត៌មានអន្ដរជាតិ
ទេសចរណ៍ថៃ ជួយជំរុញការព្យាករនៃកំណើនសេដ្ឋកិច្ចដើរអូសជើងរបស់ប្រទេស ដល់ ២,៧ ភាគរយ
ក្រសួងហិរញ្ញវត្ថុថៃ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេស ពី ២,៤ ភាគរយ ក្នុងការព្យាករកាលពីលើកមុន ដល់ ២,៧ ភាគរយ ដោយសារតែភាពដ៏រឹងមាំនៃលំហូរចូលភ្ញៀវទេសចរបរទេស និងការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីចុងសប្ដាហ៍កន្លងទៅ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បានគូសភ្ជាប់ទស្សនវិស័យវិជ្ជមាននេះ ទៅនឹងភាពប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្ម ដែលធ្វើឱ្យការនាំចេញកើនឡើងតិចតួច។ ការនាំចេញរបស់ថៃ រំពឹងថានឹងកើនឡើង ២,៧ ភាគរយនៅឆ្នាំនេះ ដោយលើសពីការព្យាករ ២,៤ ភាគរយ កាលពីលើកមុន។
លោក Paopoom បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចថៃ អាចនឹងកើនដល់ ៣ ភាគរយផងនៅឆ្នាំ ២០២៤ ដដែល ដោយផ្អែកលើលើការអនុវត្តគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាលនាពេលខាងមុខ។ ការព្យាករកំណើនចុងក្រោយ មិនបានរាប់បញ្ចូលគម្រោង «កាបូបឌីជីថល» ទំហំ ១២,៥ ប៊ីលានដុល្លារ ដែលរដ្ឋាភិបាលថៃនឹងផ្ដល់ជូនប្រជាជនរាប់សិបលាននាក់ក្នុងត្រីមាសទី៤ នៃឆ្នាំនេះនោះទេ។ លោក Paopoom បានអះអាងថា គម្រោងនេះ អាចជួញជំរុញការព្យាករកំណើនសេដ្ឋកិច្ចពី ១,២ ដល់ ១,៨ ភាគរយ បន្ថែមទៀត។

ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។ ក្នុងការព្យាករកាលពីលើកមុន ថៃរំពឹងភ្ញៀវទេសចរប្រមាណ ៣៥,៧ លាននាក់ ដោយអាចកើបប្រាក់ប្រមាណ ១,៥៩ ទ្រីលានបាត។ នេះបើតាមលោក Paopoom។
គួររំឭកថា កាលពីឆ្នាំមុន សេដ្ឋកិច្ចថៃបានកើនឡើង ១,៩ ភាគរយ ដោយយឺតយ៉ាវជាងការរំពឹងទុក និងទាបជាងប្រទេសក្នុងតំបន់ជាច្រើន។ អត្រានេះ ក៏តិចជាងកំណើន ២,៥ ភាគរយ ដែលថៃបានកត់ត្រាក្នុងឆ្នាំ ២០២២ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


