ព័ត៌មានជាតិ
កម្ពុជានឹងសាងសង់មជ្ឈមណ្ឌលឧត្តមភាព ស្រាវជ្រាវលើហិរញ្ញវត្ថុបៃតងក្នុងវិស័យកសិកម្ម
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក (APRACA) នឹងធ្វើការសាងសង់មជ្ឈមណ្ឌលឧត្តមភាព(Center of Excellence) ដើម្បីធ្វើការស្រាវជ្រាវលើការផ្តល់ហិរញ្ញវត្ថុបៃតងក្នុងវិស័យកសិកម្មនៅកម្ពុជា។

ផែនការនៃការសាងសង់មជ្ឈមណ្ឌលនេះត្រូវលើកឡើងបន្ទាប់ពីស្ថាប័នទាំងពីរបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៨ខែសីហាថ្មីៗកន្លងទៅនេះ។
លោកកៅ ថាច អគ្គនាយកARDB បានថ្លែងប្រាប់កម្ពុជាថ្មីថា អត្ថប្រយោជន៍ នៃការចុះអនុស្សារណៈ ដែលធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងទទួលបានគឺ ស្របទៅតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ហើយមជ្ឈមណ្ឌលឧត្តមភាពដែល ARDBជាសមាជិក នៅក្នុងស្ថាប័នសមាជិក APRACAនេះ នឹងផ្តល់បន្ថែមសម្រាប់ការពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការរៀបចំយន្តការក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ពង្រឹងជំនាញបច្ចេកទេស និងរួមចំណែកក្នុងការកសាងមុខមាត់ និងកិត្យានុភាពរបស់ខ្លួន។

លោកបានថ្លែងពន្យល់ថាមជ្ឈមណ្ឌលឧត្តមភាព នឹងពង្រឹងសមត្ថភាពរបស់ APRACA បន្ថែមទៀតក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុជនបទ ការច្នៃប្រឌិត និងការរចនាគំរូហិរញ្ញវត្ថុជនបទប្រកបដោយភាពច្នៃប្រឌិត។ លោកថា៖« ក្នុងនាមជាសមាជិករបស់ APRACA ធនាគារអភិវឌ្ឍន៍ជនបទនិង កសិកម្ម នឹងទទួលអត្ថប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹង និងបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ក្នុងវិស័យកសិកម្មពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកបានគូសបញ្ជាក់ទៀតថា៖«តាមរយៈកិច្ចសហការនេះយើងនឹងបង្កើតមជ្ឈមណ្ឌលមួយសម្រាប់ធ្វើការស្រាវជ្រាវទៅលើការផ្តល់ហិរញ្ញវត្ថុបៃតងក្នុងវិស័យកសិកម្ម។ ហើយអ្វីដែលសំខាន់ផងដែរនោះគឺយើងទាញអ្នកជំនាញនានាដែលធ្វើការលើហិរញ្ញវត្ថុបៃតងដើម្បីធ្វើការសិក្សាស្រាវជ្រាវលើវិស័យកសិកម្មនៃបណ្តាប្រទេសក្នុងតំបន់និងប្រទេសកម្ពុជាយើងសំដៅធ្វើយ៉ាងណាឱ្យការផ្តល់នូវឥណទានបៃតងលើវិស័យនេះកាន់តែទូលំទូលាយ»។

គិតមកដល់ដំណាច់ឆមាសទី១ឆ្នាំ២០២៤នេះ យើងបានផ្តល់ឥណទានប្រមាណជា៤៤០លានដុល្លារទៅលើវិស័យកសិកម្មទាំងមូលដែលក្នុងនោះរួមមានការដាំដុះ ការចិញ្ចឹម ការកែច្នៃជាដើម។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។
ក្នុងនោះប្រមាណ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិនរួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ចំណែកឯការនាំចេញទៅប្រទេសរៀតណាមរួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃរួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០ លានដុល្លារ ប្រហែល ១ ភាគ ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។
ទំហំទឹកប្រាក់ពីការនាំចេញ៖ កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១ ៨០០ លានដុល្លារ។ កសិផលស្រូវ៖ ជាង ៤០០ លានដុល្លារ។ កសិផលអង្ករ៖ ជាង ២០០ លានដុល្លារ។ ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០ លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០ លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


