សេដ្ឋកិច្ច
ជនពិការម្នាក់ដាក់ផែនការបង្កើតសិប្បកម្មផលិតសាប៊ូលាងចានដោយខ្លួនឯង
ជាមួយនឹងបទពិសោធ និងជំនាញនៃការកែច្នៃនិងលក់សាប៊ូលាងចានជាង២ទសវត្ស លោក នួន សុខឃឿន អាយុ៤៥ឆ្នាំ ដែលជាជនពិការម្នាក់ បានបង្ហាញនូវឆន្ទៈ និងការតាំងចិត្តខ្ពស់ដើម្បីបង្កើតសិប្បកម្មផលិតសាប៊ូលាងចានដោយខ្លួនដើម្បីចាប់យកមុខរបរនេះក្នុងការទំនុកបម្រុងគ្រួសាររបស់ខ្លួន។

ថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃពុធនេះ លោក នួន សុខឃឿន ដែលជាជនពិការលក់សាប៊ូលាងចានតាមរទេះថា លោកបានចេះជំនាញផលិតសាប៊ូលាងចាននេះ តាមរយៈយូធូប និងបានសិក្សាបន្ថែម ជាមួយមិត្តភក្ដិដែលចេះជំនាញផលិតសាប៊ូនេះ តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។
ជាមេគ្រួសារ និងមានភារកិច្ចរកស៊ីចិញ្ចឹមគ្រួសារ លោក នួន សុខឃឿន មានភរិយា និងកូនប្រុសស្រីចំនួន៣នាក់ ដែលស្ថិតក្នុងបន្ទុក ដោយត្រូវរកប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ ផងនោះ ទើបលោក មានក្ដីស្រមៃមួយដោយចង់បង្កើតសិប្បកម្មផលិតសាប៊ូលាងចានមួយ នាថ្ងៃខាងមុខ បន្ទាប់ពីលោកដោះស្រាយបំណុលដែលជំពាក់គេបន្តិចបន្ដួច រួចទៅ។

សម្រាប់តម្លៃវិញ លោក នួន សុខឃឿន បានបញ្ជាក់ថា សាប៊ូលាងចានដែលលោកបានផលិតលក់ដោយខ្លួនឯងនេះ អាចលក់ចេញបានក្នុងចំណុះ ៣០លីត្រ តម្លៃ ៣ម៉ឺនរៀល មិនថាលក់នៅផ្ទះ ឬក៏តាមផ្លូវសាធារណៈ នោះឡើយ។
លោក នួន សុខឃឿន បានប្រាប់ឱ្យដឹងទៀតថា ទាក់ទងនឹងសាប៊ូដែលគាត់ផលិតបាននាពេលបច្ចុប្បន្ន គាត់បានដឹកលក់តាមផ្សារ និងតាមផ្លូវសាធារណៈ ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារទាំងមូល។

លោក បន្ថែមថា សាប៊ូរបស់លោក បន្ទាប់ពីមានការជួយផ្សព្វផ្សាយមួយរយៈចុងក្រោយនេះ ការផលិតសាប៊ូលាងចាន របស់លោកកំពុងតែមានសាធាណរណៈជន ក្រុមហ៊ុន មួយចំនួនបានជួយទិញយ៉ាងច្រើនគួរសម ទើបនាំឱ្យលោកមានកំលាំងចិត្តជាមួយមុខរបរមួយនេះ បន្តទៅមុខទៀត៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


