ព័ត៌មានជាតិ
AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបាន៥,៦% ខណៈអត្រាអតិផរណាក្នុងរង្វង់ ២,២%ឆ្នាំនេះ
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានចេញការព្យាករណ៍របស់ខ្លួននៅថ្ងៃនេះថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តការងើបឡើងវិញបន្តិចម្តងៗ ជាមួយនឹងកំណើនក្នុងរង្វង់ ៥,៦%នៅឆ្នាំ ២០២៤ និង ៥,៩%ភាគរយនៅឆ្នាំ ២០២៥។

យោងតាមរបាយការណ៍របស់ AMRO ដែលជាស្ថាប័នមានមូលដ្ឋាននៅប្រទេសសីង្ហបុរីចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ ជាមួយនឹងកំណើននេះ គាំទ្រដោយការកើនឡើងក្នុងវិស័យកាត់ដេរត្រូវបានព្យាករណ៍ថានឹងស្ទុះងើបឡើងវិញជាលំដាប់នៅឆ្នាំ២០២៤ និងឆ្នាំ ២០២៥ ដែលជំរុញដោយតម្រូវការទំនិញប្រើប្រាស់កាន់តែរឹងមាំ និងកំលាំងទិញខ្ពស់នៅទីផ្សារសំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះដែរ AMRO ក៏បានលើកឡើងថា វិស័យមិនមែនកាត់ដេរត្រូវបានព្យាករណ៍ថានឹងរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំគាំទ្រដោយរំហូរនៃការវិយោគផ្ទាល់ពីបរទេស(FDI) ។ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសារតែការកើនឡើងនៃជើងហោះហើរ ការបន្តត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុកក៏មានការកើនឡើងនឹងជំរុញឱ្យស្ថានភាពកាន់តែប្រសើរឡើងនៅក្នុងវិស័យសេវាកម្ម។
ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់នៅតែជួបប្រទះនឹងការស្ទុះងើបយឺត ដោយកំណើនអាចធ្លាក់ចុះទាបធៀបនឹងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ ។ ទន្ទឹមនឹងដែរនេះ ការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដោយផែនការមេរបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូន និងភស្តុភារកម្មចូលរួមចំណែកក្នុងជួយស្រោចស្រង់នូវភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យបានមួយផ្នែក។

AMRO បានលើកឡើងថា៖«ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ ដោយសារតម្រូវការកាន់តែខ្លាំងនៅក្នុងទីផ្សារធំៗ និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៤ និង ២០២៥។ វិស័យផលិតកម្មមិនមែនកាត់ដេរត្រូវបានគេរំពឹងថានឹងរក្សានូវសន្ទុះកំណើនដ៏រឹងមាំផងដែរ គាំទ្រដោយស្ថិរភាពនៃរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)» ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រា ២,២%នៅឆ្នាំ ២០២៤ និង ២,៣%ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែតម្រូវការក្នុងស្រុកកាន់តែខ្ពស់ និងការស្ទុះងើបឡើងវិញនៃតម្លៃថាមពល។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពាក់កណ្តាលខែសីហា តាមរយៈសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

គួរបញ្ជាក់ថាស្ថាប័ន AMRO បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣កើនឡើង ៥,០ ភាគរយ ដោយត្រូវបានគាំទ្រដោយវិស័យសេវាកម្ម ជាពិសេសការងើបឡើងវិញនៃវិស័យទេសចរណ៍ ក៏ដូចជាវិស័យផលិតកម្មមិនមែនកាត់ដេរ ជាពិសេសការនាំចេញបន្ទះសូឡា គ្រឿងបន្លាស់រថយន្ត និងសំភារះអគ្គិសនី។ ចំណែកឯ ការនាំចេញសម្លៀកបំពាក់ និងវិស័យអចលនទ្រព្យនៅតែទន់ខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


