សេដ្ឋកិច្ច
ក្រុមហ៊ុនខ្នាតយក្សជប៉ុន បើកការដ្ឋាន សាងសង់រោងចក្រទី២ នៅថ្ងៃសុក្រនេះ
ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅថ្ងៃសុក្រ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា។

ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការធ្វើឡើង ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា វត្តមានរោងចក្រទី២ របស់ក្រុមហ៊ុន Minebea នៅលើទឹកដីខេត្តពោធិ៍សាត់ នឹងជួយបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋឱ្យទទួលបានចំណូលបន្ថែម។

កន្លងមក លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា រោងចក្រនេះបានដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរីមកម្ពុជា ដោយសម្លឹងឃើញសក្ដានុពល ការគាំទ្រថាមពលអគ្គិសនី ខណៈកម្ពុជាកំពុងផលិតថាមពលអគ្គិសនីករកើតឡើងវិញច្រើនលើសលប់ ដែលមានភាពការទាក់ទាញ។
លោក កែវ រតនៈ បញ្ជាក់ថា ថាមពលកកើតឡើងវិញ ដែលជាថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់ធ្វើឱ្យរោងចក្រដំណើរការនៅកម្ពុជា។
សូមជំរាបថា ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១១ វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។
បច្ចុប្បន្នក្រុមហ៊ុន Minebea នៅរាជធានីភ្នំពេញ កំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់។ ហើយរោងចក្រថ្មីនេះ នឹងបង្កើតការងារបានប្រមាណ ៨ ពាន់កន្លែងបន្ថែមទៀត៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


