ព័ត៌មានជាតិ
តម្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់វិលមករកសភាពធម្មតា
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ នេះថា តម្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានវិលមករកសភាពធម្មតាវិញ បន្ទាប់ពីមានការធ្លាក់ចុះដល់ ៨០០ រៀល ក្នុងមួយគីឡូក្រាម នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវបានប្រាប់ថា តម្លៃស្រូវ ទទួលទិញពីកសិករយ៉ាងហោចណាស់ ១០០០ រៀលក្នុងមួយគីឡូក្រាមនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៤ និងអះអាងថា និន្នាការតម្លៃស្រូវអាចនឹងឡើងថ្លៃដល់ ១១០០-១២០០រៀលវិញ ក្នុងមួយគីឡូក្រាម ក្នុងលក្ខខណ្ឌដែលប្រជាពរដ្ឋមិនបន្ទាន់ច្រូតកាត់ និងប្រមូលផលព្រមគ្មា។
លោក គង់ គា បានពន្យល់អំពីមូលហេតុដែលថ្លៃស្រូវងើបឡើងវិញ ព្រមទាំងការណែនាំមួយចំនួនដល់ប្រជាកសិករ ដើម្បីធានាថា ពួកគាត់អាចលក់ស្រូវបានក្នុងតម្លៃល្អគឺត្រូវទុកស្រូវឱ្យទុំល្អ កុំឱ្យស្ពៀតច្រើន ការប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ និងកុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវជាដើម។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការថតវីដេអូផ្សាយតាម TikTok ត្អូញត្អែរពីរឿងថ្លៃស្រូវធ្លាក់ចុះ គឺជាការបើកដៃឱ្យឈ្មួញកណ្ដាល យកជាលេសដើម្បីបំភ័យ និងបន្ទាបថ្លៃស្រូវឱ្យកាន់តែធ្លាក់ចុះមួយកម្រិតទៀត។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានលើកឡើងថា ជាជាងថតវីដេអូផ្សាយតាម TikTok និយាយពីរឿងស្រូវចុះថ្លៃ កសិករគួរទាក់ទងជាមួយមន្ដ្រីកសិកម្មឃុំ ឬស្រុករបស់ខ្លួន ដើម្បីជួយសម្របសម្រួលការទិញ-លក់ ព្រោះមន្ដ្រីកសិកម្មឃុំរបស់យើង មានទិន្នន័យគ្រប់គ្រាន់អំពីផ្ទៃដីដាំដុះ និងកាលវិភាគប្រមូលផលរបស់កសិករ ភ្ជាប់ជាមួយសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ។
បើតាមអ្នកនាំពាក្យ ទិន្នន័យទាំងអស់នេះ ល្មមអាចឱ្យមន្ដ្រីកសិកម្មឃុំ សម្របសម្រួលពេលវេលាច្រូតកាត់ ឱ្យត្រូវទៅតាមសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ ដែលអាចធានាបានតម្លៃល្អពេលលក់ស្រូវចេញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


