សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ៧ ចាប់ផ្ដើមប្រមូលទិញស្រូវពីកសិករ ដើម្បីរក្សាលំនឹងតម្លៃស្រូវ
មន្ទីរកសិកម្មខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ បានចូលរួមប្រជុំពិភាក្សាលេីការត្រៀមចុះប្រមូលទិញស្រូវ និងរក្សាលំនឹងថ្លៃស្រូវស្រាល និងស្រូវស្រង៉ែ របស់កសិករនៅតាមបណ្តាស្រុកគោលដៅមួយចំនួន នៃខេត្តបាត់ដំបង។

កិច្ចប្រជុំពិភាក្សា នៅរសៀលថ្ងៃទី ២ ខែតុលា មានការចូលរួមពីម្ចាស់រោងម៉ាសុីនធំៗធំនួន០៧ ក្នុងនោះមាន លោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាអគ្គនាយកក្រុមហ៊ុនបៃតង ភីអិលស៊ី លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
លោក ឈឹម វិជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់លេីការចូលរួមជួយប្រមូលទិញស្រូវពីកសិករ នៅតាមតំបន់ដែលត្រូវច្រូតកាត់ ក្រោយបុណ្យភ្ជុំបិណ្ឌ ដេីម្បីបញ្ចៀសការកកស្ទះ និងការលួចទម្លាក់ថ្លៃពីសំណាក់ជនខិលខូចមួយចំនួន ដែលបំភ្លៃការពិតពីរឿងតម្លៃស្រូវ ដេីម្បីក្រឡុកបង្អាប់ ធ្វើឲ្យកសិករមិនសប្បាយចិត្ត។
ក្នុងនោះដែរលោកថា រោងម៉ាស៊ីនទាំងអស់ដែលចូលរួមជួយទិញនេះ ត្រូវណែនាំដល់កូនដៃ ជាឈ្មួញកណ្ដាលដែលទទួលទិញស្រូវពីកសិករទៅផ្គត់ផ្គង់ រោងម៉ាស៊ីនរបស់ខ្លួន ពេលចុះទិញនៅមូលដ្ឋានមិនឱ្យក្រោម១លានរៀល/តោន។

ចំណែករោងម៉ាសុីនទាំង០៧ដែលមានតំណាងចូលរួមដើម្បីជួយប្រមូលទិញស្រូវពីកសិករក្នុងនោះមាន÷១.រោងចក្រកែច្នៃស្រូវអង្ករ កុក គី នៅឃុំត្រពាំងជង ខេត្តពពោធិ៍សាត់។ ២.រោងចក្រកែច្នៃស្រូវអង្ករ ចាន់ ម៉េង ក្រុងពោធិ៍សាត់។ ៣.រោងចក្រកែច្នៃ ស្រូវអង្ករ អៀង ហ៊ាង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ៤.រោងចក្រកែច្នៃស្រូវអង្ករ ភួ ប៉ូយ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។៥.រោងម៉ាស៊ីនកិនស្រូវ ភូមិពោធិ២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។៦.រោងចក្រកែច្នៃស្រូវអង្ករ ក្រុមហ៊ុន Golden Rice Mill ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។៧.រោងចក្រកែច្នៃស្រូវអង្ករ ក្រុមហ៊ុន បៃតងភីអិលស៊ី សង្កាត់ អូរចា ក្រុងបាត់ដំបង។
ហើយក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏បានសំណូមពរដល់ម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុនកែច្នៃស្រូវអង្ករ ទាំង០៧ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនអោយបានគ្រប់គ្រាន់ និងពិនិត្យមើលតំបន់ណា ដែលកសិករច្រូតកាត់ហេីយមិនមានឡានដឹកជញ្ជូន សូមឲ្យគ្រប់រោងម៉ាស៊ីន/ក្រុមហ៊ុន បញ្ជូនរថយន្តជួយដឹកនិងទិញស្រូវពីបងប្អូនកសិករ ដេីម្បីកុំឱ្យសល់កកស្ទះ ដល់កសិករ។

ជាមួយគ្នានេះភាគីរោងម៉ាសុីននិងក្រុមហ៊ុន ក៏បានសំណូមពរឱ្យកសិករទាំងអស់ត្រូវច្រូតស្រូវដែលទុំល្អ៨៥-៩០% ចៀសវាងការច្រូតស្រូវនៅខ្ចី ខៀវ នឹងមានសំណេីមខ្ពស់។ ហើយចំពោះម៉ាសុីនច្រូតកាត់ គឺស្នេីឱ្យកសិករម្ចាស់ស្រូវ ត្រូវបើកម៉ាសុីនបក់ក្នុងម៉ាសុីនច្រូតស្រូវអោយកណ្តៀបស្រូវ(ស្រូវស្ពាត)ចេញឱ្យអស់ចន្លោះពី៥-៨%កាលណាមិនមានស្រូវស្ពាតច្រេីន នឹងប៉ះពាល់ដល់ដំណេីរការឡសម្ងួតស្រូវ (ពន្យារពេលវវេលានៃការសម្ងួតស្រូវក្នុងឡ)។
ហើយពេលឈ្មួញកណ្ដាលដែលចុះប្រមូលទិញស្រូវផ្ទាល់ពពីកសិករ និងបានកក់លុយស្រែកសិករ ត្រូវបង្កលក្ខណៈក្នុងការទទួលទិញក្នុងកម្រិតចចារតម្លៃល្អ និងកសិករជាម្ចាស់ស្រូវ ត្រូវរក្សាទំនាក់ទំនងល្អ និងមានភាពស្មោះត្រង់ទៅវិញទៅមកផងដែរ។
បើតាមលោក ឈឹម វិជិរ៉ា ឆ្នាំនេះផ្ទៃដីបង្កបង្កេីនផល ស្រូវស្រាលរដូវវស្សា ឆ្នាំ២០២៤ អនុវត្តបាន ជាង ២២ ម៉ឺនហិកតា (២២៨៦០៤) ស្មេីនឹង ១៨៩,២៤ % នៃផែនការ ១២៨០០០ហិកតា៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


