ព័ត៌មានអន្ដរជាតិ
ឡាវ៖ ធនាគារពិភពលោកអនុម័តទឹកប្រាក់ ៥៦ លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវធន់នឹងអាកាសធាតុ
ធនាគារពិភពលោកបានអនុម័តដាក់ឱ្យដំណើរការនូវ «គម្រោងកែលម្អបណ្ដាញផ្លូវដែលធន់នឹងអាកាសធាតុ» សម្រាប់ប្រទេសឡាវកាលពីថ្ងៃទី ១ ខែតុលា ដើម្បីកែលម្អផ្លូវថ្នល់ និងការដឹកជញ្ជូននៅក្នុងតំបន់ក្រីក្ររបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times ។

គំនិតផ្តួចផ្តើមរយៈពេល៦ឆ្នាំនេះ មានតម្លៃ ៥៦ លានដុល្លារអាមេរិក និងមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឡាវ ដោយធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនទំនិញទៅទីផ្សារ និងសេវាកម្មសំខាន់ៗសម្រាប់ប្រជាជនប្រមាណ ៦០០ ០០០ នាក់។
ជាធម្មតា គម្រោងបែបនេះទទួលបានការឧបត្ថម្ភថវិកាដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក ដែលផ្តោតលើប្រទេសមានចំណូលទាប ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ។ នៅក្នុងប្រទេសឡាវ ខេត្តរួមមាន Khammouane, Salavanh, និង Savannakhet ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះ ដោយសារខេត្តទាំង៣ មានស្ថានភាពផ្លូវមិនល្អ ងាយរងគ្រោះខ្ពស់ចំពោះទឹកជំនន់ និងមានអត្រាភាពក្រីក្រខ្ពស់ និងដើរតួរសំខាន់ក្នុងផលិតកម្មកសិកម្មរបស់ប្រទេស។

បើតាមការចុះផ្សាយរបស់ Laotian Times បច្ចុប្បន្នការវិនិយោគលើផ្លូវថ្នល់នៅឡាវ គឺផ្តោតជាចម្បងលើផ្លូវហាយវេ និងតំបន់ទីក្រុង ដែលធ្វើឱ្យតំបន់ដាច់ស្រយាលមានផ្លូវពិបាកជិះ។ ផ្លូវជនបទប្រមាណ ៤០ ភាគរយ នៅមិនទាន់ឈូសឆាយឱ្យស្អាត ដោយមានផ្លូវតែ ១៥ ភាគរយប៉ុណ្ណោះ ដែលមានស្ថានភាពល្អ។ គម្រោងរបស់ធនាគារពិភពលោក នឹងផ្តោតលើការកែលម្អតំបន់ដែលមានផ្លូវរដិបរដុបទាំងនេះ ដែលងាយប្រឈមនឹងគ្រោះធម្មជាតិដូចជាទឹកជំនន់ និងការរអិលបាក់ដីជាដើម។
នាយកធនាគារពិភពលោកប្រចាំប្រទេសឡាវ លោក Alex Kremer បានថ្លែងថា បណ្ដាញផ្លូវតភ្ជាប់ទៅទីផ្សារ សាលារៀន និងសេវាថែទាំសុខភាពមានសារៈសំខាន់ណាស់ ខណៈប្រជាជននៅតាមជនបទ រួមទាំងស្ត្រី និងកសិករ ប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតពីការប្រែប្រួលអាកាសធាតុ។ តាមរយៈការកែលម្អផ្លូវដែលធននឹងអាកាសធាតុ ពួកគេនឹងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


