ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបញ្ចប់ការជួញដូរក្នុងកំណើនប្រចាំសប្ដាហ៍ខ្ពស់បំផុតរយៈពេលជាង១ឆ្នាំ
តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ដោយកត់ត្រាពីកំណើនប្រចាំសប្ដាហ៍ខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំ ដោយសារតែភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា ទោះបីជាតម្លៃប្រចាំថ្ងៃកើនឡើងតិចតួចក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃសៅរ៍នេះ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៤៣ សេន ឬ ០,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៨,០៥ ដុល្លារ/បារ៉ែល ខណៈតម្លៃអនាគតប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៦៧ សេន ឬ ០,៩ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៤,៣៨ ដុល្លារ/បារ៉ែល។
ផ្អែកលើអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើងជាង ៨ ភាគរយ ដែលជាកំណើនច្រើនបំផុត រាប់តាំងពីខែមករា ឆ្នាំ ២០២៣ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៩,១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ដូចគ្នា ដែលជាកំណើនធំបំផុតរាប់តាំងពីខែមីនា ឆ្នាំ ២០២៣។

កំណើនដ៏ធំនេះ កើតមានឡើងចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ខណៈអ៊ីស្រាអែលប្ដេជ្ញាសងសឹក ចំពេលដែលសង្រ្គាមនៅហ្គាហ្សាជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន និងវិវាទជាមួយហេសប៊ូឡាហ៍របស់លីបង់នៅតែបន្ត។
កាលពីថ្ងៃព្រហស្បតិ៍ សន្ទស្សន៍តម្លៃប្រេងទាំង២ បានកើនឡើងជាង ៥ ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែលអំពីថាតើខ្លួននឹងគាំទ្រអ៊ីស្រាអែលចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ដែរឬយ៉ាងណា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


