Connect with us

សេដ្ឋកិច្ច

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ទាក់ទាញការ​វិនិយោគ​ផ្ទាល់​ពីបរទេស

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្ពុជាជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងបៃតង ខណៈខ្លួនបានកំពុងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងបង្កើនឧត្តមភាពប្រកួតប្រជែង។

ទន្ទឹមនេះដែរ កម្ពុជាក៏កំពុងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធន មីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្ម និងការលើកកម្ពស់លទ្ធភាពដែល​ទទួលបានបច្ចេកវិទ្យាស្រាវជ្រាវ និងអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូល​ជា​សមា​ជិក​អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងកសារហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញ​កំណើន​សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ​ហើយថា​រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​កំពង់ផែពហុបំណងកំពត និងបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ, និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍ ផែរណបថ្មីៗជាច្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសម្លៀកបំពាក់ និងអង្ករ តួយ៉ាងជាផលិតផលធ្វើដំណើរ គ្រឿងអេឡិច​ត្រូនិក បន្ទះសូឡា កង់ និងផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ គ្រាប់ស្វាយចន្ទី ចេក និងស្វាយ។

សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដែលរាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការអនុវត្តក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដែលមានស្រាប់ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្របស់ជ្រុងជ្រោយតំបន់ (RCEP)។

រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្ដានុពលថ្មីៗ ដោយជំរុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈទូលំទូលាយ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទំហំ​ទឹក​ប្រាក់​​វិនិយោគចំនួន ៥,៣ ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម