Connect with us

ព័ត៌មានជាតិ

ក្រសួង​ច្រានចោលនូវការចុះផ្សាយអំពីការយល់ព្រមចូលរួមគំនិតផ្តួចផ្តើម ” Six countries, One Destination ”

បានផុស

នៅ

ក្រសួងទេសចរណ៍បានធ្វើការបដិសេដនូវការចុះផ្សាយរបស់សារព័ត៌មានជាតិនិងអន្តរជាតិដែលថាកម្ពុជាយល់ព្រមលើសំណើររបស់ភាគីថៃ​លើគំនិតផ្តួចផ្តើម ” Six countries, One Destination ”នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងចុះថ្ងៃទី២២ ខែតុលាលើកឡើងថាក្រសួងទេចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ឱ្យបាន ជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម ” Six countries, One Destination ” ដែលបានលើកឡើងដោយព្រះរាជាណាចក្រថៃ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ក្រសួងថា៖«ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជន និង សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃ ថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម “ Six countries, One Destination និងស្នើសុំភាគីថៃផ្តល់ ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា»។

«ក្នុងន័យនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការ ភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ»។នេះបើយោងក្រសួង។

បើយោងតាមសារព័ត៌មានថៃ Pataya Mail ចុះផ្សាយនៅថ្ងៃទី២២ខែតុលាគំនិត​ផ្ដួចផ្ដើមនេះរួមមានប្រទេសទាំង៦គឺ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ។ ​

កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍ទាំង៦នេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៧០លាននាក់។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម