ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជាឱ្យ TSMC ឈប់ផ្គត់ផ្គង់ចិន នូវបន្ទះឈីបប្រើក្នុងកម្មវិធី AI
សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់កោះតៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) បញ្ឈប់ការផ្គត់ផ្គង់បន្ទះឈីបទំនើបទៅឱ្យអតិថិជនចិន ដែលអាចយកទៅប្រើសម្រាប់កម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ចាប់ពីថ្ងៃចន្ទនេះទៅ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយកាលពីថ្ងៃអាទិត្យដោយស្រង់សម្ដីប្រភពដឹកច្បាស់ពីបញ្ហានេះថា ក្រសួងពាណិជ្ជកម្មអាមេរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីបទំនើបៗ ដែលរចនាឡើងសម្រាប់ចិន ដើម្បីប្រើក្នុងកម្មវិធី AI Accelerator និងអង្គដំណើរការក្រាហ្វិក (GPU)។
ការបញ្ជាទិញរបស់សហរដ្ឋអាមេរិក ធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពី TSMC បានជូនដំណឹងទៅក្រសួងពាណិជ្ជកម្មអាមេរិក ថា បន្ទះឈីបមួយរបស់ខ្លួនត្រូវបានរកឃើញនៅក្នុងប្រព័ន្ធដំណើរការAI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលជាប់ក្នុងបញ្ជីរឹតបណ្ដឹងពាណិជ្ជកម្មរបស់អាមេរិក។

កាលពីខែមុន TSMC បានផ្អាកការនាំចេញឈីបទៅកានក្រុមហ៊ុនរចនាបន្ទះឈីបមានមូលដ្ឋាននៅចិន ឈ្មោះ Sophgo បន្ទាប់ពីបន្ទះឈីបរបស់ខ្លួនត្រូវគ្នានឹងបន្ទះឈីប ដែលបំពាក់លើប្រព័ន្ធដំណើរការ AI របស់ Huawei។ ជុំវិញសេចក្ដីរាយការណ៍ចុងក្រោយ ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា ជាលទ្ធផលនៃការបញ្ជារបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន TSMC បានជូនដំណឹងដល់អតិថិជនរបស់ខ្លួន ថានឹងផ្អាកការផ្គត់ផ្គង់ចាប់ពីថ្ងៃចន្ទតទៅ។
ចំណែកឯក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់វិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់រ៉យទ័រថា៖ «ក្រុមហ៊ុន TSMC បានពិភាក្សាជាប្រចាំជាមួយរដ្ឋាភិបាលលើបញ្ហាត្រួតពិនិត្យការនាំចេញ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននឹងគោរពតាមបទប្បញ្ញត្តិក្នុងស្រុក និងអន្តរជាតិ»។
គួរគូសបញ្ជាក់ថា ការរឹតត្បឹតលើការនាំចេញបច្ចេកវិទ្យាទំនើប រួមទាំងបន្ទះឈីប គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អាមេរិក ដែលព្រួយបារម្ភខ្លាចចិនយកវាទៅប្រើ ដើម្បីធ្វើទំនើបកម្មយោធា។ ការណ៍នេះ ក៏ជាផ្នែកមួយធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចទាំង២ កាន់តែធ្ងន់ធ្ងរផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


