Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូលយ៉ាល់ គ្រុប ភ្នំពេញធ្លាក់ចុះ៨៣%ក្នុងត្រីមាសទី៣

បានផុស

នៅ

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត  (PPSEZ) បានរាយការណ៍ថា ខ្លួនទទួលបានចំណូលសរុបចំនួន ១២,៨៤១​ ពាន់លានរៀលក្នុងត្រីមាសទី៣​ឆ្នាំ ២០២៤  ថយចុះជាងត្រីមាសទី៣ ឆ្នា២០២៣ ចំនួន ៦៣,៦៩៨​ ពាន់លានរៀល ស្មើនឹង (៨៣)% ខណៈប្រាក់ចំណេញសុទ្ធក្នុងត្រីមាសដដែលសរុបចំនួន ១៨,២០៦​ពាន់ លានរៀល កើនឡើងចំនួន ១២,៤៥៣​ ពាន់លានរៀល ស្មើនឹង ២១៦,៤៧% បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ PPSEZ បានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ថា នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលសរុប ១២,៨៤០ ពាន់លានរៀល ដែលមាន ការធ្លាក់ចុះ ចំនួន ៨៣% បើប្រៀបធៀប ទៅនឹងចំនួនទឹកប្រាក់ជាង ៧៦,៥៣៨​ពាន់លានរៀល ក្នុងត្រីមាសទី៣ នៅឆ្នាំ ២០២៣។

ជាលទ្ធផល ក្រុមហ៊ុនចំណេញសុទ្ធចំនួនជាង ១៨​ ពាន់លានរៀល បើប្រៀបធៀបនឹងការចំណេញសុទ្ធចំនួនជាង ៥,៧៥៣​ ពាន់លានរៀល ក្នុងត្រីមាស ដូចគ្នាក្នុងឆ្នាំ២០២៣ ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះថា៖« ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៤៨១​ពាន់លានរៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួនជាង ១៧៤,៤៨០​ ពាន់លានរៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ៣០៦,៥៦៣​ពាន់លានរៀល។ មូលធនសរុបមានចំនួនជាង ២៧០​ពាន់លានរៀល ដែលមានការកើនឡើង ចំនួន ៦,៥០% បើប្រៀប ធៀបទៅនឹងចំនួនជិត ២៥៤​ ពាន់លានរៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣។

អ្នកឧកញ៉ាថា៖«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម