ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីជំរុញឱ្យក្រុមហ៊ុនចិន កុំប្រើប្រទេសខ្លួន ដើម្បីគេចពន្ធរបស់អាមេរិក
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ម៉ាឡេស៊ីបានជំរុញក្រុមហ៊ុនចិនឱ្យឈប់ប្រើប្រាស់ប្រទេសរបស់ខ្លួនដើម្បីជាមូលដ្ឋាន «ប្ដូរស្លាកសញ្ញា» ផលិតផល ក្នុងគោលបំណងគេចវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខណៈមានក្ដីបារម្ភថាជម្លោះពាណិជ្ជកម្មអាមេរិក-ចិននឹងកាន់តែតានតឹង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោករដ្ឋមន្រ្តី Liew Chin Tong បានប្រាប់វេទិកាមួយថា៖ «ប៉ុន្មានឆ្នាំមកនេះ… ខ្ញុំបានផ្តល់ដំបូន្មានដល់អាជីវកម្មជាច្រើនមកពីប្រទេសចិនកុំឱ្យវិនិយោគនៅម៉ាឡេស៊ី ប្រសិនបើពួកគេគ្រាន់តែគិតចង់ប្ដូរស្លាកសញ្ញារបស់ខ្លួនឡើងវិញតាមរយៈម៉ាឡេស៊ី ដើម្បីចៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិក»។
លោកមិនបានបញ្ជាក់ថាថា អាជីវកម្មទាំងនោះជាអាជីវកម្មប្រភេទណានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការជំរុញនេះ ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ថែមការទប់ស្កាត់លើការនាំចេញទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបរបស់ចិន និងការលក់ឧបករណ៍ផលិតបន្ទះឈីបមួយចំនួន រួមទាំងឧបករណ៍ដែលផលិតនៅម៉ាឡេស៊ី សិង្ហបុរី និងតៃវ៉ាន់។

ម៉ាឡេស៊ីដើរតួយ៉ាងសំខាន់ក្នុងឧស្សាហកម្មបន្ទះឈីប ដោយរួមចំណែកប្រមាណ ១៣ ភាគរយ លើការធ្វើតេស្ត និងការវេចខ្ចប់បន្ទះឈីប ជាសកល។ កន្លងមក ម៉ាឡេស៊ីក៏បានប្ដេជ្ញាជំរុញបន្ថែមលើវិស័យនេះផងដែរ ចំពេលដែលបណ្ដាក្រុមហ៊ុនចិនធ្វើពិពិធកម្មរោងចក្រផលិតកម្មរបស់ខ្លួនទៅក្រៅប្រទេស។
លោក Liew បានបន្តថា ទោះបីជាសហរដ្ឋអាមេរិកមានរដ្ឋបាលពីគណបក្សប្រជាធិបតេយ្យ ឬសាធារណរដ្ឋក៏ដោយ អាមេរិកនឹងនៅតែបន្តដាក់ពន្ធ ដូចដែលអាមេរិកបានដាក់នៅលើបន្ទះស្រូបពន្លឺព្រះអាទិត្យ។
គួរគូសបញ្ជាក់ថា កន្លងមក អាមេរិកបានដាក់ពន្ធលើការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា ដែលភាគច្រើនទទួលបានការវិនិយោគពីក្រុមហ៊ុនចិន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


