សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យធនាគារ FTB បន្តផ្ដល់ប្រាក់កម្ចី ដល់ SME និងប្រតិបត្តិករទឹកស្អាតឯកជន ក្នុងអត្រាការប្រាក់ទាប
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យធនាគារ FTB បន្តគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទឹកស្អាតឯកជន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទឹកស្អាតសម្រាប់ទាំងសុខភាពសាធារណៈផង និងសម្រាប់កំណើនអាជីវកម្ម និងឧស្សាហកម្មផង។

លោក ហែម វណ្ណឌី បាន្លែងក្នុងពេលជួបតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដឹកនាំដោយលោកនាយកប្រតិបត្តិ ឌិត សុចល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសការធ្វើជាភ្នាក់ងារទូទាត់សេវាសាធារណៈរបស់ក្រសួង, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តធនាគារឱ្យពិចារណាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន, ផ្តល់អត្រាការប្រាក់ទាបសម្រាប់វិស័យដែលមានហានិភ័យទាបដូចជាវិស័យទឹកស្អាត និងប្រើប្រាស់យន្តការគាំទ្រ ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានបានកាន់តែច្រើន។

លោក ឌិត សុចល នាយកប្រតិបត្តិធនាគារ FTB បានឱ្យដឹងថា ធនាគារ FTB មានទ្រព្យសកម្មសរុបចំនួន ២,២ ពាន់លានដុល្លារ និងមានសាខាចំនួន ២៣ នៅទូទាំងប្រទេស ដោយគ្រោងនឹងពង្រីកសាខាពីរទីតាំងទៀតនាពេលដ៏ខ្លីខាងមុខ។
បច្ចុប្បន្ន ធនាគារ FTB មានបុគ្គលិកប្រមាណ ៧៧០ នាក់ និងបានរួមចំណែកសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។
សម្រាប់វិស័យទឹកស្អាត ធនាគារបានផ្តល់កម្ចីចំនួន ១៥ លានដុល្លារសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣១ ក្រុមហ៊ុន តាមរយៈកម្មវិធីហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
បន្ទាប់ពីជោគជ័យនៃកម្មវិធីនេះ កម្មវិធីឥណទានជុំទីពីរចំនួន ២០ លានដុល្លារពី Proparco បានគាំទ្រប្រតិបត្តិករចំនួន ១០ ក្រុមហ៊ុន បន្ថែមទៀតរហូតមកដល់ពេលនេះ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


