Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី​បន្តគាំទ្រកម្ពុជាក្នុងភាពជាដៃគូរសម្រាប់ការត្រៀមចាកចេញឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០

បានផុស

នៅ

​ស្របពេលដែលកម្ពុជា​បាន​ដាក់​ផែនការ​ ដើម្បី​សម្រេចបាននូវបង្គោលចរ (Milestone) ដើម្បីប្រែក្លាយ​ទៅជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេច​បាននូវ ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូល​ខ្ពស់  លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ​កម្ពុជាបានប្តេជ្ញាក្នុងការធ្វើការភាពជាដៃគូរសម្រាប់ដំណើរ​ចាកចេញនេះប្រកបដោយបរិយាប័ន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Derek Yip បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោក កាលពីថ្ងៃទី៥ ខែធ្នូ ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅទីស្តីការក្រសួងដោយបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

លោកទូត បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសសម្រាប់ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ លោកក៏បានលើកឡើងអំពីវិស័យអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលរួមមានការអភិវឌ្ឍមូលធនមនុស្ស បរិវត្តន៍កម្មថាមពលស្អាត ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តី ហែម វណ្ណឌី បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលជាមិត្តដ៏ល្អរបស់កម្ពុជា និងបានស្នើឱ្យអូស្ត្រាលីផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយឱ្យផលិតផលកម្ពុជាអនុលោមតាមស្តង់ដារ។ លោក​ថា​៖ «ស្តង់ដារ​​មាន​សារៈ​សំខាន់ណាស់​សម្រាប់​ឱ្យផលិតផល​កម្ពុជាអាច​ចូល​ទៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី និង​ទីផ្សារអន្តរជាតិ»។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសពង្រីកប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុនអូស្ត្រាលីដែលកំពុងប្រតិបត្តិការស្រាប់នៅក្នុងតំបន់។ លើសពីនោះទៅទៀតលោកបានបានលើកឡើងពីភាពចាំបាច់នៃការលើកកម្ពស់ការផលិតក្នុងស្រុក ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាល​សម្រេច ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

លោក ហែម វណ្ណឌីបានបន្ថែមថា៖ «យើងពិតជាវាយតម្លៃខុ្ពស់ចំពោះការគាំទ្ររបស់អូស្ត្រាលីលើការអភិវឌ្ឍរបស់កម្ពុជា ហើយយើងលើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីនៅក្នុងតំបន់ ពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកម្ពុជា ពិសេសនៅក្នុងតំបន់ឧស្សាហកម្មសម្រាប់វិស័យជាក់លាក់»។

កាលពីខែមិថុនាក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីងលោកនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុ​ន ម៉ាណែត​ បានបញ្ជាក់ជំហរជាថ្មីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច​ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ តាមរយៈការពង្រឹងធនធានមនុស្ស និងពង្រឹងឯករាជ្យភាពយរបស់ខ្លួនក្នុងការកសាងប្រទេស។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងតែ​នៅលើផ្លូវដើរចេញពី​ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទោះបីជួបបញ្ហាប្រឈមច្រើនក៏ដោយ។ បញ្ហាប្រឈមដែលសំដៅនោះ គឺនៅពេលដែលរួចផុតពីប្រទេសមានការអភិវឌ្ឍន៍តិចតួច កម្ពុជានឹងបាត់បង់​ការលើក​ទឹកចិត្តផ្នែក​ពន្ធ ឬប្រយោជន៍ផ្សេងៗពីអន្តរជាតិ ។

លោកស្រី ចម និម្មល​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​នៅ​ក្នុង​កម្មវិធី «ខួប ២០ ឆ្នាំ​នៃកម្ពុជា​ចូលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” កាល​ពី​ថ្ងៃ ១៤ តុលា​ថា តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ ថ្មីៗ​នេះ​គណៈកម្មាធិការ​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍តិច​តួច​នៅ​ឆ្នាំ​២០២៩។

ការចាកចេញ​ពីឋានៈ​ជាប្រទេសអភិវឌ្ឍន៍តិចតួច​របស់​កម្ពុជានៅក្នុងឆ្នាំ ២០២៩ បើតាម​លោកស្រីក៏​ធ្វើ​ឲ្យ​កម្ពុជា​​ប្រឈម​ផល​ប៉ះពាល់​ ដូចជា​ការ​បាត់បង់​ភាព​អនុគ្រោះ​ពន្ធគយ និងវិធានដើមកំណើតទំនិញ​កាន់តែរឹត​ត្បិត​​ជាង​មុន ដែលនឹងបង្ក​ផលប៉ះពាល់​ដល់ភាព​ប្រកួតប្រជែង​របស់​កម្ពុជាក្នុងទីផ្សារ​សំខាន់ៗ ។

លោកស្រីថា កម្ពុជា​ចាំបាច់​ត្រូវប្រែក្លាយបញ្ហាប្រឈមទាំងនេះ ជា​កាលានុវត្តភាព​ក្នុងការពង្រឹង​និង​ជំរុញ​បន្ថែម​នូវ​សមត្ថភាព​​ប្រកួតប្រជែង ការចូលរួម​ក្នុងច្រវាក់​ផ្គត់ផ្គង់​តំបន់​និងច្រវាក់តម្លៃសកល តាមរយៈ​ការធ្វើពិពិធកម្ម​ទីផ្សារ និងបង្កើនភាពប្រកួត​ប្រជែង​ ការពង្រីកមូលដ្ឋាន​ផលិតកម្ម ការបង្កើន​តម្លៃ​បន្ថែម ការតភ្ជាប់ខ្សែច្រវាក់តម្លៃនិង​ផ្គត់ផ្គង់សកល ពង្រឹង​កិច្ចសម្រួល​ពាណិជ្ជកម្ម ព្រមទាំង​បង្កើន​ការទាក់ទាញ​វិនិយោគក្នុងឧស្សាហកម្មថ្មីៗដែលជាមូលដ្ឋាននៃការ​គាំទ្រកំណើន​ប្រកបដោយ​ចីរភាព​និងភាពធន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម