សេដ្ឋកិច្ច
កម្ពុជាមានបំណុលសាធារណៈជាង ១១,៧៨ ប៊ីលានដុល្លារ
កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ ខណៈអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កម្ចីទាំងនេះត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ បង្ហាញថា ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២៤ កម្ពុជាមានសន្និធីបំណុលសាធារណៈសរុបចំនួន ១១,៧៨ ប៊ីលានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១១,៦៧ ប៊ីលានដុល្លារ ជាបំណុលសាធារណៈ ក្រៅប្រទេស និង ១% ស្មើនឹង ១១៥ លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។
សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៥% ជា ដុល្លារអាម៉េរិក, ១៩% ជាអេសដេអ៊ែ, ១២% ជាយ័នជប៉ុន, ១១% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងរបាយការណ៍ថា បំណុលសាធារណៈ របស់កម្ពុជា នៅតែត្រូវបានស្ថិតក្នុងភាពអាចគ្រប់គ្រងបានស្ថិតក្នុងហានិភ័យកម្រិតទាប។
ការរក្សាបាននូវចីរភាពបំណុលសាធារណៈ អាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់រួមមាន៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ, ខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ជីវភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និងការប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដា និងគុណភាពខ្ពស់។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា សម្រាប់ប្រាក់កម្ចីនេះ រាជរដ្ឋាភិបាលត្រូវខិតខំរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញឱ្យផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈរូបមន្តសាងសង់ ប្រើប្រាស់ និងផ្ទេរ(BOT)។
លោកបាននិយាយថា៖«ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះតម្រូវការថវិកាសម្រាប់យកទៅវិនិយោគសាធារណៈផ្សេងៗពិតជាមានច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដើម្បីអាចបង្កើតការងារ ជាដើម។ ប្រសិនបើរាជរដ្ឋាភិបាលអាចទាក់ទាញឱ្យផ្នែកឯកជនចូលមកវិនិយោគតាមរូបមន្ត BOT កាន់តែច្រើន គឺកាន់តែល្អ»។
លោកបានលើកឡើងទៀតថា កម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្កើននូវសក្តានុពលរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យចូលមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀតដើម្បីបង្កើនចំណូលចូលជាតិ។
លើសពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ១៨១,៥៥ លានដុល្លារអាមេរិក រួមមាន ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ១៨១ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៤២,៤០ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៣៨,៦០ លានដុល្លារអាមេរិក និង ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥៥ លាន ដុល្លារអាមេរិក។ ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការទូទាត់សេវាបំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ០,៥%៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


