ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២៤
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានព្យាករណ៍ថាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងសម្រេចបានទឹកប្រាក់ ១,១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ មានកំណើន១០% ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ។

ការលើកឡើងរបស់លោកស្រី ចម និម្មលធ្វើឡើងនៅក្នុងកម្មវិធីបើកពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ខែធ្នូ។ លោកស្រីថា៖«ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា បានកើនឡើងដល់១ ០៩៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១ ១២៥លានដុល្លារនៅឆ្នាំ២០២៤។
ក្រសួងបានព្យាករណ៍ថា នៅឆ្នាំ២០២៧ ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរំពឹងថានឹងឈានដល់ ១ ៧៧៨ លានដុល្លារ ជាមួយអត្រាកំណើនប្រមាណ១០%ក្នុងមួយឆ្នាំ»។
បើយោងតាមលោកស្រី កំណើននៃចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានគាំទ្រ និងជម្រុញដោយវិស័យសំខាន់ៗ៖ សំលៀកបំពាក់ កាបូប ស្បែកជើង ២៦៣ លានដុល្លារអាមេរិក (តំណាង ២៣,៥%); ឧបករណ៍ឬសម្ភារៈអេឡិចត្រូនិកមានចំនួន ២៥៤,៤ លានដុល្លារ (តំណាង ២២,៧%); គ្រឿងសំអាង ផលិតផលថែរក្សាសម្រស់ សុខភាព និងសម្ភារៈប្រើប្រាស់មានចំនួន ២៣០,៥ លានដុល្លារ(តំណាង ២០,៦%);អាហារ និងភេសជ្ជៈមានចំនួន ១០១,៥ លានដុល្លារ (៩ ,១%);សម្ភារៈក្មេងលេង សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃ មានចំនួន ៤៦,៣លានដុល្លារ (៥,៦%); គ្រឿងសង្ហារឹម និងផលិតផលសម្រាប់គេហដ្ឋាន មានចំនួន ៤៦,៣ លានដុល្លារ (៤,១%); ប្រព័ន្ថផ្សព្វផ្សាយ និងទំនាក់ទំនង មានទឹកប្រាក់១១លានដុល្លារ (១%) និង ផ្សេងៗទៀត។

យោងតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ខណៈពេលដែលការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើន ទីផ្សារឌីជីថលក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែរ ក្នុងនោះ ការបញ្ជាទិញ តាមអនឡាញក្នុងតំបន់អាស៊ានបានកើនដល់៧២កោដិលានដុល្លារនៅឆ្នាំ២០២៥។
ប្រទេសកម្ពុជាបង្ហាញពីកំណើនក្នុង e-Commerce ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, e-travel ដំណើរកម្សាន្តអនឡាញ, e-services សេវាកម្មអនឡាញ និងបណ្ដាញសង្គមអនឡាញ។
ក្នុងឆ្នាំ ២០២១ កម្ពុជាមានចំណូល ៩៧០ លានដុល្លារ និងរំពឹងថានឹងកើនដល់១,៨កោដិលានដុល្លារនៅឆ្នាំ២០២៥។ទីផ្សារឌីជីថលនៅកម្ពុជា មានការរីកចម្រើនខ្លាំង ដោយមានសេវាកម្មដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ និងសម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូន។
សរុបមកដើម្បីជំរុញសម្ទុះទីផ្សារឌីជីថល និង ទំនុកចិត្ត របស់អ្នកប្រើប្រាស់ត្រូវមានការធានាគុណភាពផលិតផល ការទូទាត់តាមប្រព័ន្ធអនឡាញដែលមានសុវត្ថិភាព និងប្រព័ន្ធផ្សព្វផ្សាយដែលមានភាពច្នៃប្រឌិតតាមបណ្ដាញសង្គម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


