សេដ្ឋកិច្ច
រដ្ឋមន្ត្រីអះអាងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់បំផុតដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។

លោក ហែម វណ្ណឌី បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។
លោករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដង លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាស្ពានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាពសមាហរ័ណខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អនិងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

លោក ហែម វណ្ណឌី បានថ្លែងថា ដើម្បីធានាសង្គតភាព និងភាពរលូននៃការកសាងមូលដ្ឋានទិន្នន័យដ៏មានសារៈសំខាន់នេះរាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ លើ៣ចំនុច ទី១-អនុញ្ញាតឱ្យប្រើប្រាស់ថ្នាលឌីជីថលជាមធ្យោបាយសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី២-អនុញ្ញាតឱ្យរៀបចំអនុក្រឹត្យ ដើម្បីឱ្យការចេញវិញ្ញាបនបត្រទទួលស្គាល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថ្នាលឌីជីថល មានអានុភាពគតិយុត្តក្នុងកម្រិតមួយ ដែលក្រសួងស្ថាប័នពាក់ព័ន្ធអាចទទួលយកបានសម្រាប់ការផ្តល់ការគាំទ្រ និងការផ្តល់សេវានានាជូនអ្នកដែលបានចុះឈ្មោះ និងទី៣-អនុញ្ញាតឱ្យរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីការចេញអនុក្រឹត្យនេះ។
លោក ហែម វណ្ណឌី បានបន្តថា៖ «ដើម្បីធានាដល់កិច្ចដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារបានសាកល្បង ចំពោះក្រុមគោលដៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១៥១នាក់ ដែលជាលទ្ធផលបានបង្ហាញថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរហូតដល់៧៣% បានចំណាយពេលចុះឈ្មោះចន្លោះពី៥-១០នាទី និង១៧% បានចំណាយពេលចុះឈ្មោះក្រោម ៥នាទី និង ១០% ចំណាយពេលលើសពី ១៥នាទី។ តាមរយៈយុទ្ធនាការចុះឈ្មោះជាបឋម យើងទទួលបានចាប់ការអារម្មណ៍និងចុះឈ្មោះបានចំនួន ៦៧៧ ឈ្មោះ រួចមកហើយ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤»។
ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថលនេះ នឹងទទួលបានវិញ្ញា- បនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងទម្រង់ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់សម្រាប់ទទួលបានអត្ថប្រយោជន៍ពីកិច្ចអន្តរគមន៍របស់រាជរដ្ឋាភិបាល។ ការចុះឈ្មោះអាចធ្វើឡើងតាម ២ វិធី៖
ទី១-ចុះឈ្មោះដោយខ្លួនឯង តាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE, និង ទី២-ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ចំពោះមុខ គឺយើងបានសហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដៃគូធនាគារចំនួន ៥ រួមមាន៖ នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDBជាដើម ដោយឥតគិតថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


