ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ កន្លែងនៅខេត្តព្រះសីហនុ មានទុនវិនិយោគជាង ២ ៦០០ លានដុល្លារអាមេរិក
បើតាមអភិបាលខេត្តព្រះសីហនុថ្លែងនៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុនៅព្រឹកនេះថា តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ទីតាំង នៅខេត្តព្រះសីហនុកំពុងដំណើរការមានទុនវិនិយោគសរុបប្រមាណ ២ ៦០០ លានដុល្លារ។

ថ្លែងនៅចំពោះមុខវិនិយោគិនប្រមាណ ២០០ នាក់ នៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ ទីតាំង ហើយកំពុងដំណើរការមាន ៥ ទីតាំង ដោយមានរោងចក្រសហគ្រាស និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុបចំនួន ២៨៤ មានទុនវិនិយោគសរុប ២ ៦៥៨ ៣៨៤ ៦៧៦ ដុល្លារ។
តាមរយៈតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ទីតាំងបានទាញបានកម្លាំងពលកម្មសរុប ៤៦ ០១៨ នាក់។ នេះបើតាមលោក ម៉ាង ស៊ីណេត។

បន្ថែមពីនេះ បើតាមលោកអភិបាលខេត្ត ក្រៅពីរោងចក្រសហគ្រាសកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក៏មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួន ១ ២៣២ មូលដ្ឋាន មានទុនវិនិយោគសរុបចំនួន ៣០ ៣៤០ ២៥៧ ដុល្លារ ដែលផ្តល់កម្លាំងពលកម្មសរុបចំនួន ៦ ១៧២នាក់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


