ព័ត៌មានអន្ដរជាតិ
ចិនគ្រោងអនុវត្តផែនការ «សកម្មភាព៣ឆ្នាំ» ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក
រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងអនុវត្តផែនការសកម្មភាពរយៈពេល ៣ ឆ្នាំដើម្បី «បង្កើនប្រសិទ្ធភាពបរិយាកាសអ្នកប្រើប្រាស់» ដោយចាប់ផ្ដើមវានៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Xinhua។

និយតករទីផ្សារកំពូលប្រចាំប្រទេសដដែល ក៏បានឱ្យដឹងផងដែរថា ខ្លួននឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដំណើរការរបាយការណ៍ និងដោះស្រាយបញ្ហា ក្នុងវិស័យអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ និយតករមានបំណងលើកកម្ពស់ហាងលក់ទំនិញទូទៅ ទីផ្សារ ហាងទំនិញអនឡាញ ភោជនីយដ្ឋាន និងកន្លែងទេសចរណ៍ផ្សេងៗ នៅឆ្នាំក្រោយ។
Xinhua មិនបានផ្សាយលម្អិតពីផែនការសកម្ម ៣ ឆ្នាំនោះទេ។ ទិន្នន័យពីការិយាល័យស្ថិតិជាតិ បង្ហាញថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ ការលក់រាយទំនិញប្រើប្រាស់របស់ប្រទេស មានចំនួន ៤៤,៣ ទ្រីលានយន់ (ប្រហែល ៦,១៦ ទ្រីលានដុល្លារ) កើនឡើង ៣,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការលក់រាយតាមអ៊ិនធឺណិតនៃទំនិញប្រើប្រាស់សរុបមាន ចំនួនប្រមាណ ១៤ ទ្រីលានយន់ កើនឡើង ៧,៤ ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសរបស់និយតករចិន ធ្វើឡើងចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងបន្តស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល ដោយសារតែការជាប់គាំងនៃវិបត្តិអចលនទ្រព្យ និងកម្សោយនៃតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលបន្តអូសបន្លាយ ហើយធ្វើឱ្យការរឹតត្បឹតប្រាក់របស់ពលរដ្ឋកើនឡើង ខណៈការវិនិយោគធ្លាក់ចុះ។
គេមើលឃើញថា ដោយសារតែបញ្ហានេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ចផ្សេងៗ ក្នុងនោះរួមមានទាំងយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ក្នុងស្រុក ដែលគេចាត់ទុកថាជា កត្តានាំមុខក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


