ព័ត៌មានអន្ដរជាតិ
និន្នាការពលរដ្ឋម៉ាឡេស៊ីទៅធ្វើការនៅសិង្ហបុរីកើនឡើង ដោយសារតែប្រាក់ខែថ្លៃ អាចសន្សំទុកពេលចូលនិវត្តន៍
សារព័ត៌មានក្នុងតំបន់ផ្សេងៗបានរាយការណ៍ថា និន្នាការពលរដ្ឋម៉ាឡេស៊ីទៅធ្វើការនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើង ដោយសារតែប្រាក់ខែនៅបុរីរដ្ឋអាស៊ីអាគ្នេយ៍មួយនេះខ្ពស់ ដែលអាចឱ្យពួកគេសន្សំប្រាក់ទុកពេលចូលនិវត្តន៍។

សារព័ត៌មានសិង្ហបុរី CNA បានស្រង់សម្ដីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Gunavathi Chinasamy វ័យ ២៩ ឆ្នាំ ដែលនិយាយថា នាងអាចរកប្រាក់បានប្រមាណ ១ ៨៤៥-២០៦៧ ដុល្លារអាមេរិក/ខែ សម្រាប់តំណែងជានាយិកាប្រតិបត្តិនៅទីភ្នាក់ងារការងារមួយក្នុងប្រទេសសិង្ហបុរី។ នាងអះអាងថា មុខតំណែងដូចគ្នានេះ ទទួលបានប្រាក់ខែតែជាមធ្យម ៦៦៨ ដុល្លារអាមេរិក/ខែ នៅក្នុងប្រទេសរបស់ខ្លួន។
ប្រភពមួយរូបទៀត ឈ្មោះ Lee Yen Nee វ័យ ៣៦ ឆ្នាំ បានផ្ដល់អំណះអំណាងដល់កាសែត Nikkei ក្នុងន័យដូចគ្នា ដោយបាននិយាយថា៖ «ប្រសិនបើខ្ញុំសម្រេចចិត្តត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញដើម្បីចូលនិវត្តន៍ ពិតណាស់ ប្រាក់សន្សំមកពីធ្វើការនៅសិង្ហបុរី នឹងអាចជួយខ្ញុំបាន»។ អ្នកស្រីបន្ថែមថា៖ «ធ្វើការនៅសិង្ហបុរីប្រហែលជាអាចឱ្យខ្ញុំ ចូលនិវត្តន៍មុនកំណត់ផង»។
សារព័ត៌មាន AsiaOne បានរាយការណ៍ដោយដកស្រង់សម្តីពីមន្រ្តីនៃភ្នាក់ងារជ្រើសរើសបុគ្គលិកសិង្ហបុរី ManpowerGroup Singapore ថា ចំនួនដាក់ពាក្យការងារចន្លោះពីធ្នូ ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ បានកើនឡើងទ្វេរដង ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២-២០២៣។

ចំណែកឯទិន្នន័យពីក្រុមហ៊ុន Cultivar Staffing & Search ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកផ្សេងទៀត បានបង្ហាញថា បេក្ខជនម៉ាឡេស៊ីដែលមានក្នុងការប្រកាសការងារនៅត្រីមាសទី ១ ឆ្នាំ ២០២៤ បានកើនឡើង ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មូលហេតុដែលធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីប្រើប្រទេសសិង្ហបុរី ដើម្បីសន្សំប្រាក់របស់ពួកគេ គឺថា សិង្ហបុរីមានសេដ្ឋកិច្ចរឹងមាំ ប្រព័ន្ធចូលនិវត្តន៍ល្អ ប្រាក់ខែខ្ពស់ និងឱកាស និងបរិយាកាសការងារដ៏ប្រសើរ ។ ជាមួយគ្នានោះ កំណើនប្រាក់ខែនៅម៉ាឡេស៊ី ដើរមិនទាន់នឹងកំណើននៃតម្លៃនៃការរស់នៅប្រចាំថ្ងៃរបស់ប្រទេស ដែលធ្វើឱ្យកម្មករមានជំនាញទាបៗ និងល្មមៗ ពិបាកនឹងសន្សំប្រាក់។
ការសិក្សារបស់រដ្ឋាភិបាលម៉ាឡេស៊ីឆ្នាំ ២០២២ បានរកឃើញថា ២/៣ នៃប្រជាជនម៉ាឡេស៊ីដែលរស់នៅ និងធ្វើការក្នុងប្រទេសសិង្ហបុរី ទទួលបានប្រាក់ខែចន្លោះពី ១ ១០៤-២ ៦៤៩ ដុល្លារអាមេរិក ខណៈ ២០ ភាគរយ ទៀត រកបានចន្លោះពី ២ ៦៤៩- ៧ ៣៦០ ដុល្លារអាមេរិក។
ផ្ទុយទៅវិញ ការស្ទង់មតិរបស់គេហទំព័រប្រៀបធៀបប្រាក់ខែ Salary Explorer បានបង្ហាញថា ៦៥ ភាគរយ នៃអ្នកធ្វើការនៅម៉ាឡេស៊ីរកបានចន្លោះ ៨៥៨-២ ២០៤ ដុល្លារអាមេរិក/ខែ ខណៈ ២០ ភាគរយ រកបានត្រឹម ៨៥៨ ឬតិចជាងនេះ/ខែ៕
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


