សេដ្ឋកិច្ច
ខេត្តស្ទឹងត្រែងចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទីរដូវកាលថ្មី តម្លៃបាន ៥ ៨០០ រៀល
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តំបន់មួយនៅក្នុងខេត្តស្ទឹងត្រែងបានប្រមូលផលគ្រាប់ស្វាយចន្ទីស្រស់សាច់ ២៦ លក់បាន ៥ ៨០០ រៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវកាលថ្មី ឆ្នាំ ២០២៥ ដែលជាតម្លៃមួយអាចទទួលយកបាន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះថា តម្លៃគ្រាប់ស្វាយចន្ទី ៥ ៨០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទសាច់ ២៦ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
លោក អួន ស៊ីឡុត យល់ឃើញថា៖ លោក អួន ស៊ីឡុត យល់ឃើញថា៖ «សម្រាប់ខ្ញុំតម្លៃហ្នឹងគឺសមរម្យហើយ ដោយសារតែថ្លៃដើមផលិតរបស់សមាជិក សមាគមទាបបើធៀបនឹងកសិករទូទៅ កសិករដទៃអាចចំណាយថ្លៃដើមផលិតខ្ពស់ជាង ប៉ុន្តែសម្រាប់ សសក តម្លៃហ្នឹងគឺអាចទទួលយកបាន ព្រោះពួកយើងបានបង្រៀនកសិករឱ្យថ្លៃដើមផលិតកាន់តែទាប ដើម្បីបានផលចំណេញ សមាជិករបស់សមាគមគាត់ផលិតជីដោយខ្លួនឯង»។
បើតាមលោក អួន ស៊ីឡុត កសិករទូទៅចំណាយដើមទុនផលិតគ្រាប់ស្វាយចន្ទីប្រមាណ ២ លានទៅ ៣ លានរៀល ក្នុងមួយហិកតា ខណៈកសិករជាសមាជិករបស់សមាគមចំណាយក្រោម ១,៥ លានរៀល ហើយទិន្នផលជាមធ្យមទទួលបានប្រមាណ ១,៨ តោន ក្នុងមួយហិកតា។ ប៉ុន្តែសម្រាប់កសិករទូទៅ ទិន្នផលបាន ១,៥ តោន ក្នុងមួយហិកតា។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


