ព័ត៌មានជាតិ
អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១
ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូល បត្រកម្ពុជា បានទទួលការគាំទ្រយ៉ាងច្រើនពីវិនិយោគិនគុណវុឌ្ឍិសម្រាប់ការធ្វើបរិវិសកម្មរបស់ខ្លួនក្នុងដំណាក់កាលទីមួយក្នុងការបញ្ជាទិញគិតជាទឹកប្រាក់ជាង៨៥លានដុល្លារ សម្រាប់ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដែលខ្លួនគ្រោងកៀរគរទុនឱ្យបានប្រមាណ១០០លានដុល្លារ។

កាលពីដើមខែមករា ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ នៅលើCSX សម្រាប់ប្រើប្រាស់ជាដើមទុន សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត របស់ធនាគារ អេស៊ីលីដា។
បើយងតាមសេចក្តីជូនដំណឹងរបស់អេស៊ីលីដាកាលពីថ្ងៃទី២៤៖«ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ីមានគម្រោងរៀបចំធ្វើបរិវិសកម្មដំណាក់កាលទីមួយ ប្រកបដោយជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណស្មើនឹង ៨៥,៨៣៧លានដុល្លារអាមេរិក ដែលជាលទ្ធផលទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិនលើធនាគារ អេស៊ីលីដា លើសការរំពឹងទុក»។
សម្រាប់ការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរនាពេលបន្ទាប់។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារអេស៊ីលីបានធ្វើការបោះផ្សាយមូលតប្រកម្មសិទ្ធិម្តងរួចទៅហើយនៅ CSX ដោយប្រមូលទុនបានចំនួន ១៧,៥ លានដុល្លារ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


