ព័ត៌មានអន្ដរជាតិ
ថៃ និងអ៊ីស្រាអែល ពិចារណាចរចាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ប្រទេសថៃ និងអ៊ីស្រាអែល បានបង្ហាញចំណាប់អារម្មណ៍លើការចរចាគ្នាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយថា ថៃ និងអ៊ីស្រាអែល បានបង្ហាញចំណាប់អារម្មណ៍រួមលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយចាប់ផ្តើមពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចាជាផ្លូវការនាពេលខាងមុខ។
ក្នុងអំឡុងកិច្ចពិភាក្សាបៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស កាលពីដើមខែនេះ លោក Pichai បានពិភាក្សាជាមួយលោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល។ មន្រ្តីទាំង២ បានផ្តោតលើការជំរុញ FTA និងបង្កើនឱកាសពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ក្នុងនាមជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) អ៊ីស្រាអែលត្រូវបានគេទទួលស្គាល់ពីសក្ដានុពលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស ជាពិសេសវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ អ៊ីស្រាអែលនាំចូលផលិតផលអាហារពីប្រទេសថៃ រួមមានអង្ករ អាហារវេចខ្ចប់ដែលអាចបរិភោគបានភ្លាមៗ អាហារសមុទ្រកំប៉ុង និងបន្លែផ្លែឈើកំប៉ុង។
បើតាមលោក Pichai អ៊ីស្រាអែលចង់ពង្រីកពាណិជ្ជកម្មជាមួយថៃ ដោយទទួលស្គាល់ថៃថាជាដៃគូ និងជាមិត្តដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។ លោកបន្តថា បច្ចេកវិទ្យាទំនើបរបស់អ៊ីស្រាអែលផ្តល់ឱកាសដល់ថៃដើម្បីរៀនសូត្រ ក៏ដូចជាអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


