ព័ត៌មានជាតិ
ពីអ្នកលក់ត្រីតាមម៉ូតូ លោក យន់ សំណាង បង្កើតសិប្បកម្មកែច្នៃត្រីទទួលបានចំណូលខ្ពស់
ធ្លាប់ជាអ្នកនេសាទបានត្រី ដឹកលក់តាមម៉ូតូ លោក យន់ សំណាង បានអភិវឌ្ឍខ្លួនបង្កើតសិប្បកម្មកែច្នៃត្រី ឈ្មោះថា សំណាង សុធា ស្ថិតនៅក្នុងក្រុងសៀមរាប ដោយបានបង្កើនប្រាក់ចំណូល និងផ្តល់ការងារមួយចំនួនដល់ពលរដ្ឋ ផងដែរ។

ចាប់ផ្ដើមតាំងពីឆ្នាំ ២០០៣ លោក សំណាង បានប្រកបមុខរបរកែច្នៃត្រីនេះ ជាលក្ខលៈគ្រួសារពីរនាក់ប្ដីប្រពន្ធ ដោយ ប្រពន្ធជាអ្នកកែច្នៃផលិតផល និងប្តីជាអ្នកយកទៅលក់។
លោក យន់ សំណាង បានលើកឡើងដូច្នេះថា« ក្នុងកាលៈទេសៈនោះ ខ្ញុំពិតជាមានផលលំបាកខ្លាំង ព្រោះខ្ញុំ មិនអាចជិះ ម៉ូតូខ្លួនឯងបាននោះទេ ដោយសារពិការភាព (ពិការជើង) ហេតុនេះ ប្រពន្ធខ្ញុំ ជាអ្នកដឹកខ្ញុំយកទៅដាក់នៅកន្លែងលក់ ផ្ទាល់តែម្ដង»។
លោក សំណាង បានរំលឹកថា កាលនៅលក់តាមកញ្ចែ្រងរកចំណូលបានត្រឹម ២ម៉ឺន-៣ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែក បច្ចុប្បន្នលោក អាចទទួលបានប្រាក់ចំណេញប្រចាំខែចន្លោះពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ។
ម្ចាស់សិប្បកម្មកែច្នៃត្រីសំណាង សុធា បានឱ្យដឹងទៀតថា បច្ចុប្បន្នសិប្បកម្មលោកមានកែច្នៃត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ប្រហុកមុំា ផ្អកត្រីប្រម៉ាហើម ដែលវត្ថុធាតុដើមត្រីទាំងអស់នេះ ប្រមូលទិញពីប្រជានេសាទ និងអាជីវករលក់ត្រីស្រស់ នៅ ខេត្តសៀមរាប។
លោក សំណាង មានក្ដីស្រមៃ ចង់ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលចេញពីការកែច្នៃត្រី ដែលមានគុណភាព រស់ជាតិឆ្ងាញ់ និងសុវត្ថិភាពអនាម័យ នៅលើទីផ្សារ។ ទោះបីជាមានពិការភាពមែនពិត ប៉ុន្តែលោក យន់ សំណាង មានមហិច្ឆតាខ្ពស់ និងតាំងចិត្តធ្វើអ្វីដែលអ្នកដទៃមិនទាន់ ធ្វើដូចជាការបង្កើតសិប្បកម្មកែច្នៃត្រីនេះជាដើម។
បច្ចុប្បន្ននេះ សិប្បកម្ម បានផ្តល់ការងារដល់ពលរដ្ឋចំនួន ១១នាក់ ឱ្យទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះទៀត លោក សំណាង មានគោលដៅបង្កើតការងារបន្ថែមដល់ស្រ្តីមេផ្ទះនៅក្នុងមូលដ្ឋាននេះផងដែរ ក្រៅតែពីការងារស្រែចម្ការ។
ការអភិវឌ្ឍសិប្បកម្មកែច្នៃត្រី សំណាង សុធា ដំណើរការរីកចម្រើនមកដល់ពេលនេះ ដោយសារមានការគាំទ្រពីគម្រោង CAPFISH-Capture សហការជាមួយក្រសួងកសិកម្មកម្ពុជា និងឧបត្ថម្ភដោយសហភាពអឺរ៉ុប។
ក្រោយទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) នៅជាលេខរៀងទីមួយ ក្នុងចំណោមសមាជិកដទៃ គឺបានធ្វើឱ្យផលិតផលរបស់សិប្បកម្មកែច្នៃសំណាង សុធា មានការទទួលស្គាល់ច្រើនពីគុណភាពអនាម័យល្អ ស្របតាមសុវត្ថិភាពម្ហូបអាហារ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


