ព័ត៌មានអន្ដរជាតិ
ថៃជំរុញជាថ្មី លើការបង្កើនការនាំចូលពីអាមេរិក ដើម្បីបញ្ចៀសពន្ធរបស់ ត្រាំ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលថៃគាំទ្រដល់ការបង្កើនការនាំចូលទំនិញចាំបាច់ពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Pichai បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរក៏នឹងពិភាក្សាជាមួយអ្នកជំនួញអាមេរិកក្នុងប្រទេសថៃផងដែរ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគំរាមគំហែងដាក់ពន្ធ ១០ ភាគរយ លើទំនិញពីគ្រប់ប្រទេសទាំងអស់ ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក។
លោកថ្លែងយ៉ាងដូច្នេះថា៖ «នេះនឹងជួយបង្កើតការយល់ដឹងជាមួយសហរដ្ឋអាមេរិកថា ការនាំចេញរបស់ថៃភាគច្រើន គឺជាការវិនិយោគដោយក្រុមហ៊ុនអាមេរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ»។
យោងតាមក្រសួងពាណិជ្ជកម្មថៃ ប្រទេសនេះមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ៣៥,៤ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃ ដោយរួមចំណែកប្រមាណ ១៨,៣ ភាគរយ ឬ ៥៤,៩៦ ប៊ីលានដុល្លារ នៃការនាំចេញសរុប។ ក្រសួងពាណិជ្ជកម្មបានលើកឡើងផងដែរពីភាពមិនច្បាស់លាស់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ថាជាបញ្ហាប្រឈមក្នុងការបង្កើនការនាំចេញរបស់ថៃ។

ក្នុងជំហានដើម្បីកាត់បន្ថយហានិភ័យ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីសប្តាហ៍មុនថា ថៃគ្រោងនឹងបង្កើនការនាំចូលអាតានពីអាមេរិកយ៉ាងហោចណាស់ ១ លានតោន ដោយចាប់ផ្ដើមពីត្រីមាសទី ២ ដើម្បីព្យាយាមកាត់បន្ថយអតិរេកពាណិជ្ជកម្ម។
គួរគូសរំឭកថា លោក ត្រាំ បានបញ្ជាឱ្យភ្នាក់ងារសហព័ន្ធអាមេរិកបញ្ចប់ការត្រួតពិនិត្យឡើងវិញលើបញ្ហាពាណិជ្ជកម្មគ្រប់ជ្រុងជ្រោងរបស់ប្រទេសត្រឹមថ្ងៃ ១ មេសា រួមទាំងការវិភាគអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោកបានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយ បន្ថែមពីលើពន្ធចាស់ សម្រាប់ទំនិញចូលពីចិន។ យ៉ាងណាមិញ ពន្ធលើកាណាដា និងម៉ិកស៊ិក ត្រូវពន្យារពេល ៣០ ថ្ងៃសិន ក្រោយមានការចរចាគ្នា ខណៈលោកគំរាមសហភាពអឺរ៉ុបថាជាគោលដៅបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


