ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោងស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ
ប្រធានគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកបញ្ហាចិន បានឱ្យដឹងថា ច្បាប់ស្ដីពីការកម្រិតការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងប្រទេសចិន នឹងដាក់ស្នើទៅសភាអាមេរិកជាថ្មី ក្រោយពីបរាជ័យមិនបានធ្វើកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក John Moolenaar ដែលជាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋផងដែរនោះ គាំទ្រលើការកម្រិតលើ ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅចិន ដោយនិយាយថា ការអនុម័តច្បាប់នេះនឹងតម្រូវឱ្យមានការគាំទ្រផ្នែកនយោបាយពេញទំហឹង។ លោកបន្តថា៖ «យើងប៊ិះនឹងបានអនុម័តច្បាប់ស្ដីពីការវិនិយោគទៅក្រៅប្រទេសក្នុងសប្តាហ៍ចុងក្រោយនៃការប្រជុំសភាចុងក្រោយហើយ។ យើងនឹងដាក់ស្នើវាឡើងវិញ ហើយយើងនឹងប្រឹងប្រែងដើម្បីជំរុញវាទៅមុខ»។
ការរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយសមាជិកសភាទ្វេបក្ស បានរិះគន់អ្នកផ្តល់មូលនិធិវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ចំពោះការយកប្រាក់រាប់ពាន់លានដុល្លារទៅវិនិយោគក្នុងក្រុមហ៊ុនចិន ដែលគេជឿថាកំពុងជួយអភិវឌ្ឍវិស័យយោធារបស់ចិន។
កាលពីខែធ្នូ សមាជិកសភាគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់សមាជិកសភាសាធារណៈរដ្ឋមួយចំនួនថាបានការពារផលប្រយោជន៍អាជីវកម្មរបស់លោក អេឡុន ម៉ាសក៍ ក្នុងប្រទេសចិន ដោយលុបចោលបទប្បញ្ញត្តិមួយចំនួនក្នុងច្បាប់ផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដែលនឹងហាមឃាត់ក្រុមហ៊ុនអាមេរិកពីការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រ ដូចជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងបន្ទះឈីបទំនើបៗជាដើម។

បើតាមរ៉យទ័រ លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លោក ដូណាល់ ត្រាំ មានប្រតិបត្តិការអាជីវកម្មយ៉ាងធំក្នុងប្រទេសចិន។
កាលពីឆ្នាំមុន លោក ម៉ាសក៍ បានបើកយុទ្ធនាការអនឡាញ ដើម្បីប្រឆាំងនឹងច្បាប់កម្រិតការវិនិយោគរបស់អាមេរិកនៅចិន។ ក្រោយមក វិធានការវិនិយោគដដែល ក៏ត្រូវបានលុបចោលវិញ ប៉ុន្តែគេមិនច្បាស់ទេ ថាតើលោក ម៉ាសក៍ មានឥទ្ធិពលលើការសម្រេចចិត្តលុបចោលនេះដោយផ្ទាល់ឬអត់។
គួរគូសបញ្ជាក់ថា ចិន ដែលជាគូប្រជែងខាងភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនប្រឆាំងនឹងច្បាប់បែបនេះ ដោយហៅវាថាជាកិច្ចខិតខំប្រឹងប្រែងអយុត្តិធម៌ក្នុងការកំណត់គោលដៅផលិតផល និងក្រុមហ៊ុនរបស់ចិន ក្រោមលេសសន្តិសុខជាតិ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ