ព័ត៌មានអន្ដរជាតិ
Goldman Sachs បង្កើនការព្យាករតម្លៃមាសឆ្នាំនេះ ដល់ ៣ ១០០ ដុល្លារ/អោន
ធនាគារវិនិយោគអាមេរិក Goldman Sachs បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់តម្លៃមាសប្រចាំឆ្នាំ ២០២៥ ដល់ ៣ ១០០ ដុល្លារ/អោន ពីត្រឹម ២ ៨៩២ ដុល្លារ/អោន ក្នុងការព្យាករកាលពីលើកមុន ដោយសារតែភាពរឹងមាំនៃតម្រូវការពីធនាគារកណ្ដាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជាកំណើនមាសក្នុងមូលនិធិវិនិយោគ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។ ភាពរឹងមាំនៃតម្រូវការដូច្នេះ នឹងធ្វើឱ្យមាសឡើងថ្លៃ ទោះបីជាក្នុងសេណារីយ៉ូដែលភាពស្រពិចស្រពិលសកលថយចុះ ហើយការលក់មាសចេញរបស់អ្នកវិនិយោគកើនឡើងក៏ដោយ។
លើសពីនេះ ក្នុងសេណារីយ៉ូដែលថា គោលនយោបាយមិនច្បាស់លាស់ រួមទាំងវិធានការពន្ធ នៅតែបន្តខ្ពស់ នោះតម្លៃមាសអាចហក់ឡើងរហូតដល់ ៣ ៣០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំ។
ជាមួយគ្នានោះ Goldman Sachs បានបង្កើនការព្យាករពីតម្រូវការរបស់ធនាគារកណ្តាលដល់ ៥០ តោន/ខែ ដោយកើនឡើងពី ៤១ តោន/ខែ។ ធនាគារដដែលបន្តព្យាករថា ប្រសិនបើការទិញជាមធ្យមកើនដល់ ៧០ តោន/ខែ នោះតម្លៃមាសអាចឡើងដល់ ៣ ២០០ ដុល្លារ ក្នុងលក្ខខណ្ឌដែលថាការជួញដូររបស់អ្នកវិនិយោគមានស្ថេរភាព។

គួរគូសបញ្ជាក់ថា អ្នកជំនាញបានលើកឡើងថា តម្លៃមាសនឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ចំពេលដែលបណ្ដាធនាគារបន្តទិញមាសទុកសម្រាប់ទុនបម្រុងរបស់ខ្លួន ចំពេលភាពមិនប្រាកដជាសកលកើនឡើងដោយសារជម្លោះពាណិជ្ជកម្ម គោលនយោបាយពន្ធគយ និងជម្លោះភូមិសាស្រ្តនយោបាយ។ កាលពីដើមខែនេះ ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Inc បានព្យាករថា តម្លៃមាសនឹងកើនដល់ ៣ ០០០ ដុល្លារ/អោន។
នៅថ្ងៃអង្គារ (១៨ កុម្ភៈ) តម្លៃមាសអន្តរជាតិជួញដូរ ២ ៩១៤ ដុល្លារ/អោន កើនឡើង ០,៦ ភាគរយ ធៀបនឹងតម្លៃបញ្ចប់ការជួញដូរនៅថ្ងៃចន្ទ។ តម្លៃទ្រព្យសម្បត្តិសុវត្ថិភាពនេះ បានកើនឡើងដល់កម្រិតកំណត់ត្រាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ និងខ្ពស់បំផុតចុងក្រោយដល់ ២ ៩៤២,៧០ ដុល្លារ/អោន នៅថ្ងៃទី ១១ កុម្ភៈ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


