សេដ្ឋកិច្ច
សម្ដេចធិបតីឱ្យពន្លឿនការចរចារតម្លៃកញ្ចប់ទេសចរណ៍ មុនពេលអាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឱ្យដំណើរការ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាកាសចរស៊ីវិល និងក្រុមហ៊ុនគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិតេជោ គិតគូជាកញ្ចប់សម្រាប់ការត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ នៅអំឡុងខែកក្កដា ឆ្នាំ ២០២៥។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា ដើម្បីកុំឱ្យមានបញ្ហាកើតឡើង ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិតេជោ ត្រូវពិភាក្សា ជាមួយដៃគូពាក់ព័ន្ធ ជាពិសេសគួរចាប់ផ្ដើមរៀបចំការចរចាតម្លៃឱ្យបានឆាប់ដើម្បីដាក់ចូលក្នុងកញ្ចប់ទេសចរ។
សម្ដេចធិបតីបានលើកឡើងថា៖ «ថ្ងៃមុនបានទាក់ទងទៅនឹងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យចរចារឱ្យលឿនរឿងតម្លៃ ដើម្បីខាងទេសចរណ៍គាត់អាចដាក់ចូលនៅក្នុងកញ្ចប់ទេសចរណ៍ ផ្សព្វផ្សាយ និងលក់ចេញជាកញ្ចប់បាន ដូចជំរុញថាចុងខែ ២ យ៉ាងយូរខែ ៣ គាត់សន្យា ប្រាប់គាត់ឱ្យញឹកបន្តិចកុំឱ្យគាត់ភ្លេច ព្រោះបើគាត់យឺត យឺតតគ្នា យឺតទៅដល់ការចេញកញ្ចប់ទេសរណ៍ យឺតទៅដល់មគ្គុទេសក៏ទេសចរណ៍ដែលយកកញ្ចបហ្នឹងទៅលក់ មិនដឹងលក់អី ដល់អញ្ចឹងវាផុត១ ឆ្នាំ ព្រោះយើងលក់ខែ ៣ សម្រាប់មកដល់ខែ ៩ ហើយបើយើងយឺត ព្រោះទេសចរណ៍រយៈពេលវែងអ្នកខ្លះគេកក់ ៦ ទៅ ៧ ខែមុន ហើយកញ្ចប់ហ្នឹងអត់ចេញ យើងអាចខាត»។

សម្ដេចធិបតី សង្ឃឹមថា ព្រលានយន្តហោះថ្មីនេះ មិនត្រឹមជាកន្លែងសម្រាប់អ្នកដំណើរឆ្លងកាត់ទេ ប៉ុន្តែក្លាយទៅជាមជ្ឍមណ្ឌលភស្តុភាកម្មតំបន់ ដែលកម្ពុជាកំពុងចរចារជាមួយក្រុមហ៊ុនយក្សមួយចំនួនទាក់ទងនឹងភស្ដុភាកម្ម។
ជាមួយគ្នានេះដែរ សម្ដេចធិបតីក៏ណែនាំឱ្យត្រៀមឱ្យរួចរាល់ជាពិសេសការផ្ទេរពីព្រលានចាស់ទៅព្រលានថ្មី ហើយប្រព័ន្ធបញ្ជា គឺសូមឱ្យដំណើរការរលូនតែម្ដងនៅថ្ងៃដែលបើកដំណើរការ។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

គិតរហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៩៤ ភាគរយ ចំណាយថវិកាជិត ១ ពាន់ ៤០០ លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥។
បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


