ព័ត៌មានអន្ដរជាតិ
ចិនកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ ឆ្នាំនេះ
ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដែលជាអត្រាដដែលៗរាប់តាំងពីឆ្នាំ ២០២៣ ចំពេលមានបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ជាពិសេសហានិភ័យពាណិជ្ជកម្មពីខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន Global Times។

ការប្រកាសពីគោលដៅនេះ ធ្វើឡើងដោយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅពេលលោកបង្ហាញរបាយការណ៍ការងាររបស់រដ្ឋាភិបាលទៅកាន់សភាជាតិ ដែលបានចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ។
អ្នកជំនាញលើកឡើងថា ដើម្បីឱ្យសម្រេចបាននូវគោលដៅនេះ ចិនត្រូវជម្នះបញ្ហាប្រឈមធំៗជាច្រើនទាំងសម្ពាធក្នុង និងក្រៅស្រុក។

កាលពីឆ្នាំមុន ចិនសម្រេចបានកំណើនគោលដៅ ៥ ភាគរយ របស់ខ្លួន ដោយផលិតផលក្នុងស្រុកសរុប (GDP) កើនដល់ ១៨,៧៧ ទ្រីលានដុល្លារ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនៅតែបន្តញុំញីដោយកម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យដែលបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បន្ថែមពីលើនោះ ឆ្នាំ ២០២៥ ចិនរងសម្ពាធនឹងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំងឡើងៗ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើគោលនយោបាយការពារនិយម ដោយដាក់ពន្ធ ២០ ភាគរយ លើទំនិញចិន។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ដោយអ្នកជំនាញសំអាងថា ចិនត្រូវពឹងផ្អែកលើការនាំចេញខ្លាំងដើម្បីជំរុញសេដ្ឋកិច្ច ដោយសារតែសម្ពាធក្នុងស្រុក ដែលរួមបញ្ចូលទាំងកម្សោយតម្រូវការ កំណើនយុវជនគ្មានការងារធ្វើ និងភាពចំណាស់នៃប្រជាសាស្រ្តជាដើម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


