សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ កិច្ចការសំខាន់ គឺអប់រំជនជាតិដើមភាគតិចពីហានិភ័យកម្ចីក្រៅផ្លូវការ និងការដាក់ដីសហគមន៍ជាវត្ថុបញ្ចាំ
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា កិច្ចការសំខាន់ដែលត្រូវបន្តធ្វើគឺការអប់រំ បងប្អូនជនជាតិដើមភាគតិចអំពីហានិភ័យកម្ចីក្រៅផ្លូវការ និងការដា់ក់ដីសហគមន៍ជាវត្ថុបញ្ចាំ។

លោកស្រី ជា សិរី បានលើកឡើងក្នុងពេលជួបជាមួយ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ដើម្បីសុំការសហការគាំទ្រសាខាក្នុងការចាត់វិធានការលើកម្ចីក្រៅផ្លូវការ និងខុសច្បាប់។
លោកស្រី ជា សិរី ចាប់អារម្មណ៍ខ្លាំងលើកសក្តានុពលរបស់ខេត្តរតនៈគីរី ក្នុងវិស័យកសិកម្ម និងទេសចរណ៍ធ្មមជាតិ។ ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយវិស័យហិរញ្ញវត្ថុដើម្បីកំណត់មុខសញ្ញាវិស័យអាទិភាពរបស់ខេត្ត ដើម្បីរៀបចំផលិតផលនិងសេវាហិរញ្ញវត្ថុចំគោលដៅចាំបាច់។

ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។
ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹង វិស័យធនាគារ និងហិរញ្ញវត្ថុ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


