ព័ត៌មានអន្ដរជាតិ
EU ផ្អាកពន្ធសងសឹកអាមេរិក ដើម្បីបើកផ្លូវចរចា
សហភាពអឺរ៉ុប (EU) បានផ្អាកជាបណ្ដោះអាសន្ននូវវិធានការពន្ធសងសឹករបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីបន្តបើកផ្លូវកិច្ចចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews កាលពីថ្ងៃយប់ថ្ងៃព្រហស្បតិ៍។

ការផ្អាកនេះនឹងរយៈពេលពេលយ៉ាងហោចណាស់ ៩០ ថ្ងៃ ពោលគឺប្រហែលនឹងចំនួនថ្ងៃ ដែលលោក ត្រាំ ផ្អាកវិធានការពន្ធគយបដិការរបស់លោក លើប្រទេសស្ទើរទាំងអស់ លើកលែងតែចិន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា៖ «យើងចង់ផ្តល់ឱកាសឱ្យមានការចរចា»។ លោកស្រីបន្ថែមថា៖ «ខណៈបញ្ចប់ការអនុម័តវិធានការតបតរបស់សហភាពអឺរ៉ុបដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសជាសមាជិករបស់យើង យើងនឹងផ្អាកវារយៈពេល ៩០ ថ្ងៃ សិន»។
លោកស្រីគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើការចរចាមិនត្រូវគ្នាទេ វិធានការឆ្លើយតបរបស់យើងនឹងចូលជា ធរមាន»។

គួរគូសបញ្ជាក់ថា ពន្ធសងសឹក ដែលជាវិធានការឆ្លើយតបទៅនឹងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់ ត្រាំ ត្រូវបានអនុម័តកាលពីថ្ងៃពុធដោយរដ្ឋជាសមាជិករបស់ប្លុក ដោយកំណត់គោលដៅលើទំនិញអាមេរិកតម្លៃ ២១ ប៊ីលានអឺរ៉ូ ដូចជាសណ្តែកសៀង ទង់ដែង ដែក ម៉ូតូ ទូក និងទឹកក្រូចជាដើម។
លោកស្រី វ៉ុនឌែរ ឡេយែន បានកត់សម្គាល់ថា ការងារផ្ទៃក្នុងដើម្បីរៀបចំ «វិធានការណ៍តបតបន្ថែមទៀត» នឹងបន្ត ដោយសារតែភាពមិនប្រាកដប្រជានៃគោលនយោបាយរបស់លោក ត្រាំ។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុបនៅតែមានជម្រើសជាច្រើន ដើម្បីឆ្លើយតប៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


