ព័ត៌មានជាតិ
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ៣ ខ្សែ ប្រវែងជាង ២០០ គីឡូម៉ែត្រ បើកសម្ពោធជាផ្លូវការ
ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១,៣៦៥គ.ម ភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖
ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣)ដល់កំពង់ត្រាច(ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។
ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧គ.ម ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣)ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ជាប្រភេទបេតុងកៅស៊ូA C(កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។
ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។

គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗជាអាទិ៍រួមមាន៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី៕



-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


