សេដ្ឋកិច្ច
ផែភ្នំពេញរកចំណូលបានជាង១៤លានដុល្លារក្នុងរយៈពេល៥ខែកន្លងមកនេះ
ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)បានកើនប្រមាណ ១០ ភាគរយ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPAP។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង១៤លានដុល្លារ កើនពីចំនួនជាង១៣លានដុល្លារ ឬស្មើនឹងកំណើន ១០ ភាគរយធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។
របាយការណ៍ឱ្យដឹងទៀតថា កំណើន ១០ ភាគរយនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន១១,៦លានដុល្លារ កើនឡើង ១១ភាគរយពីចំនួន ១០,៩ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ២ លានដុល្លារ កើនឡើង១២ភាគរយ ពីចំនួន ជាង ១,៨ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៦៣៧ ៣៦៨ ដុល្លារ ធ្លាក់ចុះ ១៤ ភាគរយ ពីចំនួន ៧៤០ ៩៩១ ដុល្លារ ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។
លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៥ខែនេះសម្រេចបានទឹកប្រាក់ប្រមាណ ២១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៣% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា កម្ពុជា សម្រេចបានការនាំចេញជាង ១០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ មានទឹកប្រាក់ ៨,៧លាពាន់លានដុល្លារអាមេរិក។
ការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញប្រមាណ ១១ពាន់ ២រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១១% ហើយវាបានធ្វើឲ្យ កម្ពុជា រងនូវឱនភាពពាណិជ្ជកម្មប្រមាណ ១ពាន់លានដុល្លារអាមេរិក។ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


