ព័ត៌មានអន្ដរជាតិ
ការពង្រីកសាខារបស់កាហ្វេ Amazon នៅថៃយឺតយ៉ាវ ជុំវិញបញ្ហាសេដ្ឋកិច្ចថៃ
កាហ្វេ អាម៉ាហ្សូន (Café Amazon) ដែលជាក្រុមហ៊ុនហាងកាហ្វេដ៏ធំបំផុតរបស់ប្រទេសថៃ កំពុងរងផលប៉ះពាល់ដោយកម្សោយអតិថិជន និងទំនុកចិត្តអាជីវកម្មរបស់ថៃក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ដោយបានបើកសាខាថ្មីក្នុងចំនួនទាបជាងធម្មតា ដែលត្រូវការដើម្បីសម្រេចបានគោលដៅសាខាថ្មី ៣០០ កន្លែងនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ World Coffee Portal កាលពីថ្ងៃចន្ទ។

កាលពីឆ្នាំមុន PTT Oil and Retail Business (PTT OR) ដែលជាក្រុមហ៊ុនមេរបស់ កាហ្វេ អាម៉ាហ្សូនបានបើកសាខាហាងកាហ្វេថ្មីចំនួន ២៩៩ កន្លែង រួមទាំង ១៤១ កន្លែង នៅត្រីមាសទី៤ចុងក្រោយ។ ប៉ុន្តែត្រីមាសដើមឆ្នាំនេះ ក្រុមហ៊ុន PTT OR បានបើកហាងកាហ្វេ អាម៉ាហ្សូន ថ្មីចំនួន ៤៧ កន្លែង ទូទាំងប្រទេសថៃ ចំពេលដែលកំណើនសេដ្ឋកិច្ចថៃបន្តដើរអូសជើង ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងកម្សោយចំណូលទេសចរណ៍បរទេសទាបជាងការរំពឹងទុក។
សេដ្ឋកិច្ចថៃ បានកើនឡើងត្រឹមតែ ២,៥ ភាគរយ ប៉ុណ្ណោះ កាលពីឆ្នាំ ២០២៤ ហើយបើតាមសភាពាណិជ្ជកម្មថៃ (UTCC) កំណើនសេដ្ឋកិច្ចយឺតយ៉ាវ រួមជាមួយនឹងការដំឡើងពន្ធ ៣៦ ភាគរយ លើទំនិញថៃពីសហរដ្ឋអាមេរិក និងការចំណាយខ្ពស់សម្រាប់ការរស់នៅ បាននាំឱ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះក្នុងរយៈពេល ៣ ខែជាប់ៗគ្នាក្នុងខែមេសា ឆ្នាំ ២០២៥។ បើតាមធនាគារកណ្តាលថៃ ទំនុកចិត្តអាជីវកម្មថៃ ក៏ឈានដល់កម្រិតទាបរយៈពេល ៦ ខែនៅក្នុងខែមេសា ឆ្នាំ ២០២៥ ផងដែរ។

បច្ចុប្បន្ន PTT OR ដំណើរការហាង កាហ្វេ អាម៉ាហ្សូន ចំនួន ៤ ៤៧២ កន្លែង នៅទូទាំងប្រទេសថៃ ដោយ ៥២ ភាគរយ ក្នុងនោះ ស្ថិតនៅជាមួយស្ថានីយ៍ប្រេងឥន្ធនៈ PTT OR ។ ក្រុមហ៊ុនក៏ដំណើរការហ្វាងកាហ្វេដដែល ចំនួន ៤២៦ កន្លែងនៅប្រទេសចំនួន ១០ ផ្សេងទៀតផងដែរ ដោយ ៦០ ភាគរយ ក្នុងនោះ គឺនៅប្រទេសកម្ពុជា។
ក្រៅតែពីបញ្ហាសេដ្ឋកិច្ចថៃ ហាង កាហ្វេ អាម៉ាហ្វូន ក៏រងនូវការប្រកួតប្រជែងពីក្រុមហ៊ុនហាងកាហ្វេផ្សេងទៀតផងដែរទាំងជាតិ និងអន្តរជាតិ ដូចជាហាងកាហ្វេ PunThai Coffee របស់ក្រុមហ៊ុនថាមពលថៃ PTG Energy ហាងកាហ្វេ The Coffee Club មកពីអូស្រ្តាលី និងហាងកាហ្វេចិន Luckin Coffee ជាដើម ខណៈហាងកាហ្វេម៉ាឡេស៊ី ZUS Coffee គ្រោងបើកដំណើរការនៅថៃ ក្នុងត្រីមាសទី២នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


